ថ្ងៃមង្គលការថៅកែពេជ្រ ទ្រី ដាណា ស្រាប់តែ ទ្រី សុផានិត ជាបងស្រីបានបង្ហោះសារមួយយ៉ាងចាក់ដោត
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកជំនួញអនឡាញ និង ជាថៅកែពេជ្រដ៏ល្បី ទ្រី ដាណា បានរៀបពិធីមង្គលអាពាហ៍ពិពាហ៍ជាមួយនឹងកំលោះសង្ហា រស់ រាជ្ជសាល យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងជូនពីមហាជនក្នុងបណ្ដាញសង្គមទាំងក្នុង Tiktok និង ហ្វេសប៊ុកយ៉ាងគគ្រឹកគគ្រេង។
ជាមួយគ្នានោះដែរ ក្នុងថ្ងៃដដែលនោះផ្ទាល់ អ្នកស្រី ទ្រី សុផានិត ដែលមហាជនស្គាល់ថាជាបងស្រីបង្កើតរបស់ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះរូបភាព ៤ សន្លឹកចូលទៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ព្រមទាំងភ្ជាប់ជាមួយនឹងសារយ៉ាងមានអត្ថន័យ ដែលធ្វើឱ្យមហាជនដាក់ការសង្ស័យថាទំនងជាជូនពរប្អូនស្រីរបស់ខ្លួន ក្នុងថ្ងៃពិសេសរបស់នាង។
ដោយនៅក្នុង Caption របស់អ្នកស្រី ទ្រី សុផានិត បានរៀបរាប់យ៉ាងចាក់ដោតថា ៖ «រនៀបបាក់ យករនៀបជួយ តែសម្ដីដែលជ្រុលហួសមិនមានអ្វីជួសបានឡើយ មានតែពាក្យថាសំណាងល្អស្រស់ថ្លារីករាយពេញមួយជីវិតណា។ ឈាមខាប់ជាងទឹក»៕