ធែល ថៃ បង្ហោះសារឈឺចាប់សោកសៅពន់ពេក បាត់បង់លោកឪពុកជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់
កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងប្រុស ធែល ថៃ យ៉ាងខ្លាំង ដែលលោកបានជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺលោកឪពុកបង្កើតរបស់លោកបានទទួលមរណភាព។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយលោក និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ។
មរណភាពរបស់លោកឪពុកជាទីគោរពស្រឡាញ់ លោក ធែល ថៃ បានបង្ហាញនូវក្ដីឈឺចាប់សោកសៅជាអនេកនៃការបាត់បង់ដ៏ធំនេះ ដោយបានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ចាប់ពីពេលនេះទៅ ខ្ញុំលែងមានពុកហើយនឹងគេទៀតហើយ ធ្វើម៉េចនិស្ស័យពុកកូនយើងបានតែប៉ុណ្ណឹង កើតជាតិក្រោយក្រោយកូនសុំធ្វើជាកូនពុកទៀត សូមឱ្យពុកទៅកាន់សុគតិភពចុះ»៕