សង្ហាណាស់! នេះហើយជាម្ចាស់ជ័យលាភី Mister Friendship Cambodia 2023 គឺកំលោះ លាវ វេងហួរ ជាគ្រូបង្វឹកហាត់ប្រាណ
បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញមករយៈពេលច្រើនខែ នៅទីបំផុតកម្មវិធីប្រកួតសម្រស់បុរសឯក Mister Friendship Cambodia 2023 បានរកឃើញម្ចាស់ជ័យលាភីបន្ទាប់ហើយគឺបានទៅលើអ្នកកំលោះសម្បុរស្រអែម លាវ វេងហួរ ដែលជាគ្រូបង្វឹកហាត់ប្រាណ និង តារាបង្ហាញម៉ូដ។
យ៉ាងណាមិញ បន្ទាប់ទទួលបានជ័យលាភី អ្នកកំលោះរូបនេះបានបង្ហាញអារម្មណ៍ថា ៖ «ជាប់ហើយបងប្អូនជាប់ហើយ!ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅសម្រាប់ការគាំទ្រពីអ្នកទាំងអស់គ្នា ព្រោះថាបើគ្មានការលើកទឹកចិត្ត និង ការណែនាំពីបងប្អូនទាំងអស់គ្នាទេគឺខ្ញុំច្បាស់ថាមិនធ្វើបានល្អដល់ថ្នាក់នេះទេ ជំហានបន្ទាប់គឺខ្ញុំត្រៀមខ្លួនដើម្បីតំណាងប្រទេសយើងនៅឆាកអន្តរជាតិ»។
ងាកទៅមើលមហាជនវិញ ក៏បានសម្ដែងក្តីរំភើបចិត្តដែរ ព្រោះថាប្រុសសង្ហា លាវ វេងហួរ ជាបុរសឯកម្នាក់ដែលមានទាំងសមត្ថភាព និង រូបសម្រស់។ ក្នុងនោះ បើនិយាយពីភាសាអង់គ្លេសវិញរឹតតែល្អ ហើយមហាជនក៏សង្ឃឹមថាអ្នកកំលោះរូបនឹងយកជ័យលាភីជូនកម្ពុជាផងដែរ៕