មិនធម្មតា! មង្គលការថៅកែពេជ្រ ទ្រី ដាណា ម្សិលមិញ សុទ្ធតែបុគ្គលអភិជន អ្នកជំនួញ និង តារាល្បីៗចូលរួមគគ្រឹកគគ្រេង
ក្រោយពីដឹកដៃអនាគតស្វាមីភ្ជាប់ពាក្យកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ទីបំផុតថៅកែពេជ្រ ទ្រី ដាណា និង គូដណ្តឹងបានក្លាយទៅជាស្វាមីភរិយាពេញលេញហើយ បន្ទាប់ពីបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍កាលពីថ្ងៃទ ៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។
ក្នុងកម្មវិធីជ័យមង្គលរបស់កូនក្រមុំ ទ្រី ដាណា និង កូនកំលោះ រស់ រាជ្ជសាល ដែលបានរៀបចំឡើងនោះដែរ ត្រូវបានផ្ទុះការចែករំលែក និង អមនឹងសារជូនពរពីបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំង Tik Tok ព្រោងព្រាត។
ក្នុងនោះ ពិធីមង្គលរបស់ថៅកែពេជ្រ ទ្រី ដាណា ត្រូវបានមហាជនលាន់មាត់សរសើរព្រោតព្រាត ព្រោះរៀបចំយ៉ាងអភិជនមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល បុគ្គលអភិជន អ្នកជំនួញ អ្នកលក់អនឡាញល្បីៗ និង តារាចម្រៀងប្រុសស្រីជាច្រើនទៀតផង។
សូមទស្សនារូបភាពខាងក្រោម៖