ប្រទះឃើញ Angela Baby នៅមន្ទីរពេទ្យទាំងកណ្តាលយប់ បីកូនប្រុសទាំងទឹកមុខស្រពោន
អ្នកនិយមលេងក្នុងបណ្តាញសង្គម Weibo មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញតារាសម្ដែងស្រី Angela Baby បង្ហាញខ្លួននៅឯមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងសៀងហៃ ជាមួយនឹងកូនប្រុសតូច ព្រមទាំងអ្នកចាត់ការរបស់នាង នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រូបថតឱបកូនប្រុសត្រកងអង្គុយយ៉ាងស្រងូតស្រងាត់នៅមន្ទីរពេទ្យទាំងកណ្តាលយប់របស់ Angela Baby មានការព្រួយបារម្ភជាខ្លាំងចំពោះសុខភាពកូនប្រុសនាង ត្រូវបានគេបង្ហោះចែករំលែកពេញនៅលើបណ្តាញសង្គមដ៏ពេញនិយមក្នុងប្រទេសចិន ដោយសារតែនេះជាការបង្ហាញខ្លួនដំបូងរបស់នាង បន្ទាប់ពីមានរឿងអាស្រូវទៅទស្សនាកម្មវិធី Crazy Horse នៅប្រទេសបារាំង បាត់មុខពីសិល្បៈជាង ២ ខែ។
ខណៈពេលនាងកំពុងមានបញ្ហាហាមប្រាមជាបណ្ដោះអាសន្ន មិនឱ្យប្រើបណ្ដាញសង្គម Weibo និង វិស័យសិល្បៈកម្សាន្តចិន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និង អាជីពរបស់តារាស្រីរូបនេះយ៉ាងខ្លាំង៕