កម្រឃើញ! តារាចម្រៀងស្រី ៣ រូប បង្ហាញរូបជួបជុំគ្នាយ៉ាងស្និទ្ធស្នាល អ្នកគាំទ្ររំភើបជំនួស
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុកមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំង ចំពោះរូបភាពប៉ុន្មានសន្លឹកដែលបានឃើញវត្តមានរបស់តារាចម្រៀងស្រីល្បីៗឈ្មោះ ៣ រូប បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាលក្នុងកន្លែងជួបជុំមួយ។
ក្នុងនោះ តារាចម្រៀងស្រីល្បីឈ្មោះទាំង ៣ រូប មានអ្នកនាង មាស សុខសោភា, អ្នកនាង ទេព បូព្រឹក្ស និង អ្នកនាង ពេជ្រ សូលីកា ដែលកន្លងមកពុំសូវបានឃើញអ្នកទាំង ៣ បង្ហាញវត្តមានជាមួយគ្នាឡើយ ខណៈយូរៗបានជួបគ្នាម្ដងថតរូបភាពយ៉ាងស្និទ្ធជាមួយគ្នា បញ្ចេញស្ទីលបង្ហាញសម្រស់ស្អាតទាក់ទាញ់រៀងៗខ្លួន មើលទៅគួរឱ្យស្រឡាញ់ខ្លាំង។
រូបភាពប៉ុន្មានសន្លឹកនោះដែរ កំពុងត្រូវបានបណ្ដាក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រីរួមអាជីពទាំង ៣ រូបនេះ បានចែករំលែករូបភាព ព្រមទាំងចូលបញ្ចេញមតិជាមួយអារម្មណ៍រំភើបរៀងៗខ្លួនផងដែរ៕