ក្តៅៗ Anne ម្ចាស់ Miss Universe និង ជាប្រធានក្រុមហ៊ុន JKN ត្រូវគេប្តឹងទារលុយជំងឺចិត្ត ៣០ លានដុល្លារ ពាក់ព័ន្ធរឿងក្តៅគគុកមួយ
នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន TCG ដែលដៃគូសហការភាគហ៊ុនរកស៊ីជាមួយនឹងក្រុមហ៊ុន JKN បានប្រកាសប្តឹងទៅអ្នកស្រី Anne Jakrajutatip ដែលជាប្រធានក្រុមហ៊ុន និង ជាម្ចាស់ស្ថាប័ន Miss Universe អំពីការការបិទក្រុមហ៊ុនដោយមិនបានប្រាប់ដៃគូសហការ។
បើតាមការបង្ហោះរបស់ក្រុមហ៊ុន TCG បានបង្ហោះឱ្យដឹងថា ខណៈនេះក្រុមហ៊ុនបានត្រៀមឯកសារ និង ភស្តុតាងផ្សេងៗដើម្បីដាក់ប្តឹងចំពោះអ្នកស្រី Anne Jakrajutatip ដែលនាំឱ្យប៉ះពាល់ដល់ដៃគូភាគហ៊ុន។ ក្នុងការសេចក្តីប្រកាសនោះ ក្រុមហ៊ុន TCG បានទាមទារសងលុយជំងឺចិត្តចំនួន ១០០០ លានបាត ដែលប្រមាណជិត ៣០ លានដុល្លារ។
ទន្ទឹមនឹងព័ត៌មានក្តៅនេះ គេឃើញថាមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះថាកម្មវិធី Miss Universe ទើបតែបញ្ចប់ទៅថ្មីៗហើយម្ចាស់ស្ថាប័នបែរជាមានរឿងប្តឹងផ្តល់ទៅវិញ៕