Taew ស្លុតចិត រហូតទម្លាយអារម្មណ៍នេះឡើង ក្រោយឮដំណឹង Toey បែកស្នេហ៍សង្សារថ្មី
បន្ទាប់ពីប្រកាសក្តីស្នេហ៍បានរយៈពេលប្រមាណ ១ ឆ្នាំមក កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងស្រី Toey Jarinporn និង សង្សារថ្មីគឺលោក Jeto បានប្រកាសចែកផ្លូវគ្នាហើយ ដោយប្តូរឈ្មោះពីសង្សារមកត្រឹមជាមិត្តភក្តិធម្មតាវិញ។
ជាមួយនឹងដំណឹងចែកផ្លូវគ្នានេះ ក៏បាននាំឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងដែរ ពីព្រោះតារាស្រី Toey ធ្លាប់បានបរាជ័យរឿងស្នេហាមក ២ លើកហើយ ដោយគិតថាស្នេហាលើកនេះនាងនឹងអាចចូលរោងការ តែចុងក្រោយនៅតែចែកផ្លូវគ្នាទៀត។
បើងាកមកមើល Taew ដែលជាមិត្តសម្លាញ់វិញ គ្រាន់តែឮដំណឹងនេះភ្លាមនាងក៏បង្ហាញអារម្មណ៍ស្លុតចិត្ត ហើយនាងថែមទាំងទម្លាយថា នាងពិតជាសោកស្តាយណាស់ចំពោះដំណឹងបែកបាក់របស់មិត្ត តែទោះយ៉ាងណា នាងក៏នៅតែលើកទឹកចិត្ត និង គោរពរាល់ការសម្រេចចិត្តរបស់ Toey ផងដែរ៕