(វីដេអូ) អបអរ! តារាចម្រៀងវ័យក្មេង ចាន់ ស្រីខួច ប្រឡងបាក់ឌុបទទួលបានជោគជ័យហើយ
បើនិយាយពីតារាចម្រៀងវ័យក្មេង ចាន់ ស្រីខួច ស្របពេលមានសន្ទុះប្រជាប្រិយភាពខ្លាំងលើវិស័យសិល្បៈនោះ ក្រឡេកចាប់អារម្មណ៍ជីវិតឯកជនរបស់នាងវិញ ដែលចំពោះការសិក្សារបស់នាងក្នុងឆ្នាំ ២០២៣ វ័យ ១៩ ឆ្នាំនេះ នាងក៏បានបញ្ចប់ការសិក្សាចំណេះដឹងទូទៅថ្នាក់ទី ១២ ហើយ។
ជាមួយគ្នានោះដែរ ខណៈក្រសួងអប់រំយុវជន និង កីឡា បានរៀបចំការប្រឡងមធ្យមសិក្សាទុតិរយភូមិសម័យប្រឡងឆ្នាំ ២០២៣ កាលពីថ្មីៗកន្លងទៅ ចាន់ ស្រីខួច ក៏បានចូលរួមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនេះរួចហើយដែរ។
ដោយឡែក មកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ខណៈលទ្ធផលប្រឡងត្រូវបានក្រសួងប្រកាសជាផ្លូវនៅមណ្ឌលខេត្តកណ្ដាល និង រាជធានីភ្នំពេញ ក៏បានឃើញតារាចម្រៀងស្រីវ័យក្មេង ចាន់ ស្រីខួច បានបង្ហោះវីដេអូបង្ហាញការអបអរសាទរចំពោះខ្លួនឯងដែលទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងនេះ។ ក្នុងនោះ ចាន់ ស្រីខួច បានសរសេរភ្ជាប់ជាមួយវីដេអូថា ៖ «កូនជាប់ហើយប៉ា មកលួសកូនផង #BacII»៕
សូមទស្សនាវីដេអូខាងក្រោម៖