ស្អាតប្លែកភ្នែក! រាជិនីក្រមា មាន សូនីតា គ្រងឈុតនារីសម័យនគរភ្នំ អបអរព្រះរាជពិធីបុណ្យអុំទូក
ជាការពិតណាស់ នៅមិនយូរទៀតនោះទេ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី ២៦, ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
ជាមួយពិធីបុណ្យកាន់តែខិតជិតមកដល់នេះដែរ បើងាកទៅមើលតារាសម្តែងស្រីសាច់ចាំ រាងស្អាត រាជិនីក្រមា មាន សូនីតា ឯណោះវិញ កំពុងតែធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញកញ្ញាគ្រងនូវឈុតប្រពៃណីខ្មែរនាសម័យនគរភ្នំ អមដោយទិដ្ឋភាពនៅលើផ្ទៃទឹក រំលេចជាមួយនឹងផ្កាឈូកយ៉ាងស្រស់សោភា ដើម្បីត្រៀមអបអរពិធីបុណ្យអុំទូកដែលជាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរមានតាំងពីយូរលង់ណាស់មកហើយ។
ក្នុងនោះ ក៏មានមតិជាច្រើនពីអ្នកគាំទ្របានចូលទៅខមមិនពីក្រោមរូបភាពនោះព្រោងព្រាត ដោយមហាជនជាច្រើនបានសរសើរ និង ខ្លះទៀតក៏បានដាក់ជារូបបេះដូង នៅពេលដែលបានឃើញតារាសំណព្វចិត្តរបស់ខ្លួនគ្រងឈុតប្រពៃណីស្រស់ស្អាតយ៉ាងនេះ៕