រំជួលចិត្ត! Jungkook សរសេរសារនៅលើ Weverse ទៅកាន់ Army របស់ខ្លួន មុនចូលបម្រើយោធា
ក្រុម BTS ជាក្រុមចម្រៀងរបស់ប្រទេសកូរ៉េមួយក្រុម ដែលមានសមាជិកជាជនជាតិកូរ៉េទាំងអស់ ហើយចំពោះភាពជោគជ័យដែលក្រុមនេះទទួលបានវិញពិតជាមិនធម្មតានោះទេ ព្រោះ Army មានទូទាំងប្រទេសឯនោះ។
ដោយឡែកពាក្យថា Army ជាឈ្មោះដែរ ក្រុម BTS បានដាក់ឱ្យអ្នកគាំទ្ររបស់ខ្លួន ហើយអ្វីដែលធ្វើឱ្យ Army មិនបានឃើញវត្តមានក្រុមមួយនេះជុំគ្នា មួយរយៈចុងក្រោយនេះគឺសមាជិកនៃក្រុមចម្រៀង BTS ត្រូវបានចូលបម្រើយោធាម្នាក់ម្ដងៗ ហើយក្នុងពេលខាងមុខនេះដែរ សមាជិកផ្សេងទៀតដែលនឹងត្រូវចូលខ្លួនបម្រើយោធាមាន RM, Jimin, V និង Jungkook ផងដែរ។
យ៉ាងណាមិញ ក្រោយពីក្រុមហ៊ុន BITHIT MUSIC បានប្រកាសនូវដំណឹងការចូលបម្រើយោធារបស់សមាជិកទាំង ៤ នាក់រួច Jungkook ក៏បានបង្ហោះសាររៀបរាប់ប្រាប់ Army របស់ខ្លួននៅលើកម្មវិធី Weverse ជាភាសាអង់គ្លេស ដែលបកប្រែមកជាភាសាខ្មែរថា ៖ «ARMY ជាទីស្រឡាញ់គ្រប់គ្នា ចុងខែវិច្ឆិកាហើយខ្យល់ក៏ខ្លាំងដែរ ខ្ញុំច្បាស់ណាស់ថាអ្នកទាំងអស់គ្នាបានដឹងហើយ ដូច្នេះខ្ញុំកំពុងសរសេរសំបុត្រខ្លីមួយនេះទៅកាន់អ្នកគ្រប់គ្នាសម្រាប់ខែធ្នូ ដែលខ្ញុំនឹងចាប់ផ្តើមដំណើរថ្មី ដោយនឹងចាកចេញពីអ្នកមួយរយៈដើម្បីទៅបម្រើយោធា»។
Jungkook បានបន្តទៀតថា ៖ «នៅពេលខ្ញុំចែកចាយព័ត៌មានមួយនេះ ខ្ញុំមានអារម្មណ៍ថាដៃម្ខាងរបស់ខ្ញុំពិតជាធ្ងន់ណាស់ នៅពេលខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ដ៏មានតម្លៃជាមួយ ARMY ដែលធ្វើឱ្យបេះដូងរបស់ខ្ញុំមានភាពកក់ក្តៅរាល់ពេលដែលខ្ញុំបានចំណាយពេលជាមួយអ្នក វាជាពេលវេលាដ៏ភ្លឺបំផុតក្នុងជីវិតរបស់ខ្ញុំ»។
ចុងបញ្ចប់នៃសារ Jungkook ក៏មិនភ្លេចអរគុណ ARMY ដែរ ៖ «សំណើច ការគាំទ្រ និង ក្តីស្រឡាញ់របស់ ARMY នាំខ្ញុំឱ្យមកដល់ចំណុចនេះ អរគុណច្រើនដែលគាំទ្រក្តីស្រមៃរបស់ខ្ញុំ ហើយដើរជាមួយខ្ញុំដោយស្ងៀមស្ងាត់ ឱ្យចាំខ្ញុំណាខណៈ ពេលដែលខ្ញុំចូលបម្រើយោធាមួយឆ្នាំកន្លះគឺយូរហើយ ដូច្នេះខ្ញុំមិនចង់និយាយអ្វី ដែលអាត្មានិយមបានទេ»៕