តារាស្រីខ្មែរ ៥ រូប បង្ហាញវត្តមានយ៉ាងលេចធ្លោក្នុងកម្មវិធី Yacht party របស់ប្រ៊េនធំមួយនៅប្រទេសសង្ហិបុរី
ថ្មីៗនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញរូបភាពជាច្រើនបង្ហោះដោយតារាស្រីខ្មែរល្បីៗ ៥ រូប ពីសកម្មភាពដែលពួកគេបានបង្ហាញកិត្តិយសចូលរួមក្នុងកម្មវិធី Yacht party របស់ប្រ៊េនដ៏ធំ គឺ Pedro នៅឯប្រទេសសង្ហិបុរី។
ក្នុងនោះ តារាស្រីខ្មែរទាំង ៥ រូបនេះ កំពុងធ្វើឱ្យមហាជអ្នកគាំទ្ររំភើបចិត្តខ្លាំងជាមួយនឹងវត្តមានយ៉ាងលេចធ្លោរបស់ពួកគេក្នុងឈុតសម្លៀកបំពាក់ប្រ៊េនពណ៌សស្អាតៗ ថតរូបជះសម្រស់ឆ្វាចៗលើកាប៉ាល់រួមជាមួយនឹងវត្តមានរបស់តារាល្បីៗមកពីប្រទេសផ្សេងៗជាច្រើនរូបទៀតផងដែរ។
១. Mélia Constantin
២. ស៊ីន យូប៊ីន
៣. ស៊ីន ជេននី
៤. សិទ្ធី នីកា
៥. ដា ដាវ