ឈុតនាំសំណាង! Evening Gown ដែលបវរកញ្ញានីការ៉ាហ្គ័រ គ្រងរហូតបានឈ្នះមកុដនោះ មានអត្ថន័យខ្លាំងស្មានមិនដល់
កម្មវិធី Miss Universe 2023 បានរកឃើញនូវម្ចាស់មកុដហើយបានទៅលើកញ្ញា Sheynnis ដែលជាបវរកញ្ញារបស់ប្រទេសនីការ៉ាហ្គ័រ។ ក្រោយក្លាយជាម្ចាស់ជ័យលាភីនេះ នាងត្រូវបានអ្នកគាំទ្រស្ទើរទូទាំងពិភពលោកចូលរួមអបអរសាទរព្រោងព្រាត។
យ៉ាងណាមិញ ក្រោយការគ្រងមកុដរួចនោះ រឿងជាច្រើនរបស់បវរកញ្ញាម្ចាស់មកុដរូបនេះត្រូវបានគេចុះផ្សាយព្រោងព្រាត ពិសេសគឺខ្សែជីវិតពិតរបស់នាង។ ជាមួយគ្នានោះ សូម្បីតែឈុត Evening Gown ដែលនាងគ្រងចូលរួមប្រកួតនោះ ក៏ត្រូវបានគេលើកយកមកនិយាយដែរ។ ពិតណាស់ ឈុត Evening Gown ដែលនាង Sheynnis បានគ្រងនោះ មានអត្ថន័យខ្លាំងណាស់ ដែលឈុតនោះបានច្នៃដោយយកគំនិតពីសម្លៀកបំពាក់មួយរបស់ព្រះមាតានៃព្រះយេស៊ូ។ អត្ថន័យឈុតនេះគឺ «នាងបានគោរពដល់ម៉ារី ដែលជាព្រះមាតារបស់ព្រះយេស៊ូ ដោយសារពណ៌ខៀវ និង ពណ៌ស គឺជាពណ៌របស់ប្រពៃណីសាសនាកាតូលិក»។
ស្របគ្នាដែល Sheynnis បវរកញ្ញារបស់ប្រទេសនីការ៉ាហ្គ័រទទួលបានជ័យជំនះនេះ គឺគេជឿថាដោយសារតែរូបនាងបានដាក់គោលដៅទាំងអស់របស់ខ្លួននៅក្នុងដៃព្រះ ទើបធ្វើឱ្យបវរកញ្ញារូបនេះទទួលបានជោគជ័យ ជាពិសេសនោះគឺភាពជោគជ័យជូនដល់ប្រជាជនរបស់ប្រទេសនីការ៉ាហ្គ័រទាំងមូល ដែលជាប្រទេសមួយមានគ្រឹះកាតូលិកយ៉ាងជ្រាលជ្រៅ និង ការលះបង់ដែលប្រទេសនេះមានចំពោះ Virgin Mary ផងដែរ៕