ស្ងាត់ៗ កំលោះ Art ធ្វើឱ្យអ្នកគាំទ្របារម្ភព្រាត ក្រោយលេចធ្លាយសភាពខ្លួនប្រាណបែបនេះ
ប្រិយមិត្តដែលនិយមតាមដានរឿងភាគដែលតារាប្រុស Art Phasut សម្តែង ប្រាកដជាមានក្តីនឹករឭក និង ចង់ឱ្យតារាប្រុសរូបនេះលេចមុខក្នុងរឿងភាគជាញឹកញាប់ជាបន្តទៀត ព្រោះមួយរយៈចុងក្រោយនេះតារាប្រុស Art Phasut មិនសូវលេចមុខក្នុងរឿងភាគជាញឹកញាប់ដូចមុនឡើយ។
ក្រោយបាត់មុខមិនសូវបង្ហាញមុខក្នុងសិល្បៈ ថ្មីៗនេះ អ្នកកំលោះរូបនេះបានវិលត្រឡប់មកថតរឿង និង ធ្វើការងារសិល្បៈវិញជាបណ្តើរៗហើយ បើទោះបីជាពេលនេះលោកបានចាប់អាជីពថ្មីជាអ្នកលក់មឹកបំពងនៅតាមផ្លូវមួយទៀតក៏ដោយ ក៏លោកមិនចោលការងារសិល្បៈដែរ។
ទន្ទឹមនឹងមហាជនកំពុងតែតាមដានជីវិតឯកជន និង ការងាររបស់លោក ស្រាប់តែថ្មីៗបែរជាលេចរូបភាពរបស់ Art Phasut ក្នុងសភាពដូចភ្លើងឆេះខ្លោចក្រហមពេញស្បែកទៅវិញ ដែលរូបភាពមួយនេះធ្វើឱ្យមហាជនឃើញហើយកើតក្តីបារម្ភព្រាត។ ទោះយ៉ាងណា ជុំវិញរូបភាពទាំងនេះ Art Phasut បានបកស្រាយហើយថា លោកមិនកើតអ្វីនោះឡើយ តែវាជារូបភាពដែលលោកថតរឿងតែប៉ុណ្ណោះ៕