(វីដេអូ) ឧកញ៉ា ខេមរៈ សិរីមន្ត លាន់មាត់បែបនេះ ក្រោយបទ «Call me PaPa» ផ្ទុះល្បីខ្លាំងលើ TikTok
ពិតណាស់ កាលពីថ្មីៗកន្លងទៅ កំពូលតារាចម្រៀងប្រុស ឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងស្នាដៃថ្មីរបស់ខ្លួនមួយបទ គឺបទ «Call me PaPa» ជាប្រភេទបទ Remix ញាក់កន្រ្តាក់អារម្មណ៍ពេញនិយមខ្លាំងសម្រាប់យុវវ័យ។
បទចម្រៀងស្នាដៃថ្មីរបស់ឧកញ៉ា «Call me PaPa» នេះដែរ ក្រោយចេញបានប៉ុន្មានថ្ងៃ ឃើញថាលើបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍គាំទ្រ និង ចែករំលែកខ្លាំងពីមហាជនគ្រប់ស្រទាប់ ជាពិសេសត្រូវបានអ្នកលេង TikTok កាត់ចម្រៀងខ្លីៗធ្វើការរាំតាមបទនេះបន្តគ្នាផ្អើលពេញ TikTok ផងដែរ។
ស្របពេលនោះដែរ ក្រោយឃើញបទចម្រៀងរបស់ខ្លួនផ្ទុះល្បីខ្លាំង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហោះវីដេអូខ្លីៗដែលអ្នកគាំទ្របានយកបទនេះទៅរាំលេងលើ TikTok ភ្ជាប់ជាមួយសារបង្ហាញអារម្មណ៍ហាក់ភ្ញាក់ផ្អើលរំភើបខ្លាំង ដោយនឹកស្មានមិនដល់ថាបទរបស់ខ្លួនផ្ទុះខ្លាំងបែបនេះ។ ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា ៖ «អយចង់និយាយថាក្រោកពីគេងមកល្បីបទថ្មីខ្លួនឯងពេញ តិកតុក អត់ដឹងខ្លួនចឹងម៉ង ចង់និយាយចឹង អរគុណបងប្អូនទាំងអស់គ្នា»៕
សូមទស្សនាវីដេអូខាងក្រោម៖