ផ្ទុះការសង្ស័យទៀតហើយ! Janie នាំកូនទៅដើរលេងក្រៅប្រទេស ថតរូបស្អាតៗ តែមិនឃើញមានរូបជាមួយស្វាមីសោះ
តារាសម្ដែងស្រី Janie ជាតួឯកស្រីមួយរូបប្រចាំប៉ុសិ៍លេខ ៣ ថៃ ដែលមានរឿងភាគជាច្រើនទទួលបានការគាំទ្រ ហើយនាងក៏ជាតារាសម្ដែងមួយរូបដែលមានសមត្ថភាព និង បទពិសោធក្នុងវិស័យសិល្បៈជាយូរឆ្នាំផងដែរ។
លើសពីនេះតារាសម្ដែងស្រីរូបនេះ ថែមទាំងមានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ និង វៃឆ្លាតម្នាក់ ជាមួយស្វាមីជាសិស្សប្អូនក្នុងវង្វង់សិល្បៈ នោះគឺលោក Mikey តែអ្វីដែលធ្វើឱ្យអ្នកគ្រប់គ្នាព្រួយបារម្ភនោះគឺ មួយរយៈចុងក្រោយនេះអ្នកទាំងពីរហាក់មិនសូវមានរូភាពគូជាមួយគ្នាឡើយ។
ដោយឡែក កាលពីពេលកន្លងទៅមហាជនមានមន្ទិលសង្ស័យថា Janie និង ស្វាមីបែកគ្នាស្ងាត់ៗ ក្រោយមករូបនាងក៏បានចេញមុខទម្លាយគ្រប់យ៉ាងកាលពីពេលកន្លងទៅថា នាង និង ស្វាមីនៅផ្ទះជាមួយគ្នាដូចដើម ហាក់មិនមានបញ្ហាអ្វីឡើយ រីឯរូបភាពគូពុំសូវបានបង្ហោះ ព្រោះរវល់ការងារ។
យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ Janie បាននាំកូនស្រីទៅដើរលេងកម្សាន្តដល់ប្រទេសហុងកុង ហើយក៏បានបង្ហោះរូបថតជាមួយកូនស្រីជាច្រើនសន្លឹកផងដែរ ប៉ុន្តែហាក់មិនឃើញមានរូបថតជាមួយស្វាមីឡើយ ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមួយចំនួនកាន់តែសង្ស័យពីអ្នកទាំងពីរផងដែរ៕