ចំណុចពិសេសដូចគ្នាមួយ ធ្វើឱ្យតារាចម្រៀង Original Song នារី ៣ រូបនេះ ឆក់បានការគាំទ្រមិនចេះតិចពីយុវវ័យ
បច្ចុប្បន្នមានតារាចម្រៀង Original Song ប្រុសស្រីជាច្រើន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ក៏ព្រោះភាពទាក់ទាញរបស់គេរៀងៗខ្លួន ដោយក្នុងនោះរួមមានទាំងការនិពន្ធបទចម្រៀងត្រូវចិត្តអ្នកស្តាប់មកច្រៀង ចង្វាក់ភ្លេង និង ទឹកដមសំឡេង ជាដើម។
តួយ៉ាង ក្រឡេកទៅមើលតារាចម្រៀង Original Song ផ្នែកនារីចំនួន ៣ រូប រួមមាន កញ្ញា Nikki Nikki កញ្ញា កេសរ និង កញ្ញា Sophia Kao ក៏ចាត់ទុកជា Idol នៅក្នុងចិត្តរបស់យុវវ័យច្រើនណាស់ដែរ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នូវស្ទីល និង ទឹកដមសំឡេងពីរោះមួយបែបរបស់តារាចម្រៀងស្រីទាំង ៣ ខាងលើនេះ គឺម្នាក់ៗសុទ្ធតែមានទឹកដមសំឡេងស្អក ព្រមទាំងអាចច្រៀងភាសាអង់គ្លេសបានយ៉ាងល្អ និង ចេះនិពន្ធទៀតផង។ ចំណុចនេះដែរ ជាផ្នែកមួយធ្វើឱ្យកញ្ញា Nikki Nikki កញ្ញា កេសរ និង កញ្ញា Sophia Kao ទទួលបានការគាំទ្រមកដល់សព្វថ្ងៃ។
១. Nikki Nikki
២. កេសរ
៣. Sophai Kao