Tik ប្រកាសផ្អាកសម្ដែង ក្រោយរឿងថ្មីថតជាមួយ Aum Patchrpa គ្មានគេចាប់អារម្មណ៍មើល
កាលពីពេលថ្មីៗនេះរឿងថ្មីដែលមានចំណងជើង «ខ្យល់បក់កាត់តារា» ដែលសម្ដែង និង ដឹកនាំដោយកំពូលតារាសម្ដែងប្រុស Tik Jesadaporn បានចាក់ផ្សាយចប់សព្វគ្រប់ហើយ។ ក្នុងនោះ រឿងមួយនេះហាក់មិនសូវមានការគាំទ្រពីសំណាក់មហាជនប៉ុន្មានឡើយ ទោះបីមានការសម្ដែងពីកំពូលតារាដូចជា Aum Patchrpa ក៏ដោយ។
ទន្ទឹមនឹងការមើលឃើញពីប្រជាប្រិយភាពនៃរឿងមិនជោគជ័យដូចការគ្រោងទុកមុនផលិត លោក Tik Jesadaporn ដែលជាអ្នកដឹកនាំ និង តួសម្ដែងបានប្រកាសផ្អាកពីសិល្បៈសម្ដែងរឿង និង ផលិតមួយរយៈ ព្រោះថាលោកអាចនឹងយកពេលដើម្បីសម្រាក និង សិក្សាបន្ថែមការដឹកនាំរឿងរបស់លោក។
នេះបើតាមការឱ្យដឹងពីតារាសម្ដែងលោក Tik បានឱ្យដឹងថា ៖ «Project រឿងទើបតែបញ្ចប់ទៅ ពេលនេះលោកសុំពេលសម្រាកមួយរយៈសិន។ ទទួលស្គាល់ថារឿងនេះពុំសូវផ្ទុះល្បីខ្លាំងឡើយ តែវារឿងដំបូងរបស់លោក ហើយកាលដែលមិនសូវមានការគាំទ្រវាបណ្ដាលមកបញ្ហាច្រើន តែយ៉ាងណាលោក និង ក្រុមការងារបានធ្វើវាអស់ពីសមត្ថភាពហើយ»៕