Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 រូបភាពថ្មី ក្រោយឈ្នះមកុដ MU របស់នាង Sheynnis កំពុងត្រូវអ្នកគាំទ្របវរកញ្ញាថៃមួយចំនួនសើចបង្អាប់
តារា

រូបភាពថ្មី ក្រោយឈ្នះមកុដ MU របស់នាង Sheynnis កំពុងត្រូវអ្នកគាំទ្របវរកញ្ញាថៃមួយចំនួនសើចបង្អាប់

អត្ថបទដោយ​៖ Phanith វិច្ឆិកា ២១, ២០២៣

បន្ទាប់ពីការប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Universe 2023 បានបញ្ចប់ទៅ និង រកឃើញម្ចាស់មកុដបានទៅលើប្រទេស Nicaragua នាង Sheynnis Palacios និង លំដាប់រងទី ១ បានទៅលើបវរកញ្ញាប្រទេសថៃនាង Anntonia Porsild មកគេឃើញថាអ្នកគាំទ្រថៃមួយចំនួនកើតក្តីមិនពេញចិត្ត ស្រែកតវ៉ាបង្ហោះអារម្មណ៍ថាមិនយុត្តិធម៌ពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង បណ្ដាញសង្គមនានា។

តួយ៉ាង កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ គេឃើញថាមានអ្នកគាំទ្របវរកញ្ញាថៃមួយចំនួនបានចូលទៅបញ្ចេញមតិសើចចំអករិះគន់ចំពោះនាង Sheynnis Palacios ដែលជាម្ចាស់មកុដ​ Miss Universe 2023 ដោយរូបភាពទាំងនោះកញ្ញា Sheynnis Palacios បានឈរថតកាច់រាង ពេលបំពេញតួនាទីថ្ងៃដំបូង ខណៈមុខមាត់ពុំសូវជាបាន Make Up ខ្លាំងនោះទេ។

ជាមួយនឹងរូបភាពទាំងនោះ គេឃើញមានគណនីហ្វេសប៊ុកអ្នកគាំទ្របវរកញ្ញាថៃមួយចំនួនបានយកទៅបង្ហោះជាមួយពាក្យឡកឡាយពីរូបសម្រស់បវរកញ្ញាចក្រវាលថ្មីរូបនេះ បន្ទាប់មកក៏មានអ្នកគាំទ្រមួយចំនួនចូលទៅបញ្ចេញមតិតែស្ករតាមគ្នាដោយសរសើរពីសម្រស់ក្នុងអត្ថន័យបង្អាប់ និង សើចចំអក ព្រមទាំងចុច Reaction Sticker សើច និង យំព្រោងព្រាត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់