
Baifern បានថតស្និទ្ធស្នាលនឹង Yaya ហាក់រំភើបខ្លាំង ដល់ថ្នាក់ធ្លោយមាននិយាយពាក្យមួយ
ចាប់តាំងពីឈរជើងនៅក្នុងសិល្បៈមក Baifern ហាក់មិនដែលលិចលង់ព្រោះព័ត៌មានមិនល្អឡើយ ពោលគឺ នាងតែងទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជនមិនតិចឡើយ តាមរយៈរូបសម្រស់ សមត្ថភាព និង អត្តចរិតឥតឆ្មើងឆ្មៃរបស់នាង ដែលសូម្បីតែអ្នកសិល្បៈដូចគ្នាក៏លង់ និង ចូលចិត្តពីអត្តចរិតរបស់នាងដែរ។
ដោយឡែក បើងាកមកមើលពីជីវិតការងាររបស់តារាស្រីរាងតូចច្រឡឹងរូបនេះវិញ ឃើញថា ស្ទើរតែគ្មានពេលទំនេរឡើយ ស្រវ៉ាក្តាប់ការងារពេញៗដៃ។ ជាក់ស្តែង កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Baifern និង Yaya ប៉ះគ្នាទៀតហើយនៅក្នុងកម្មវិធីមួយ ពិសេស អ្នកទាំងពីរមិនត្រឹមរួមការងារជាមួយគ្នាយ៉ាងរីករាយនោះទេ បើក្រឡែកមកមើលរូបភាពវិញផ្អែមល្ហែមដូចមិត្តជិតដិតបំផុត។
ក្នុងនោះ បើងាកទៅមើល Baifern ហាក់បង្ហាញអារម្មណ៍រំភើបណាស់ពេលបានរួមការងារ និង ថតស្និទ្ធស្នាលជាមួយ Yaya ដល់ថ្នាក់ Baifern យករូបថតជាមួយកំពូលតារាស្រីរូបនេះទៅបង្ហោះ និង ភ្ជាប់ជាមួយខេបសិនថា ៖ «សុំទុកការងារមួយឡែកសិនហើយ»៕