ស្មានមិនដល់ ឈិន ម៉ានិច្ច មានក្ដីប្រាថ្នាសាមញ្ញមួយ តែរ៉ូមែនទិកណាស់
បើនិយាយដល់កញ្ញា ឈិន ម៉ានិច្ច ប្រិយមិត្តភាគច្រើនច្បាស់ជានឹកដល់កម្មវិធី Cambodia Idol រដូវកាលទី ២ មិនខាន ព្រោះថាកេរ្ដិ៍ឈ្មោះ ភាពល្បីល្បាញ និង ប្រជាប្រិយភាពដែលស្រីស្រស់រូបនេះទទួលបានដូចសព្វថ្ងៃ គឺកើតចេញពីកម្មវិធីប្រឡងចម្រៀងដ៏ធំអស្ចារ្យមួយនេះ។
ពីមួយឆ្នាំទៅមួយឆ្នាំ ឈិន ម៉ានិច្ច កាន់តែបោះជំហានយ៉ាងជោគជ័យលើវិថីសិល្បៈចម្រៀង ដោយនាងមិនត្រឹមតែទទួលបានឱកាសច្រៀងលើឆាកតន្រ្តីធំៗនៅក្នុងប្រទេសទេ ប៉ុន្ដែតារាចម្រៀងស្រីសំឡេងផ្អែមស្រួយស្រែសរូបនេះ ក៏ក្ដោបបានឱកាសទៅច្រៀងនៅក្រៅប្រទេសផងដែរ។
ក្រៅពីក្ដីប្រាថ្នាមានផ្ទះ លុយ ឡានកើតចេញពីកម្លាំងញើសឈាមបានក្លាយជាការពិតហើយនោះ ឈិន ម៉ានិច្ច ក៏នៅមានបំណងប្រាថ្នាដ៏សាមញ្ញ តែរ៉ូមែនទិកមួយ គឺអាចឃើញព្រិលធ្លាក់ពីលើមេឃដោយផ្ទាល់ភ្នែក ហើយបំណងប្រាថ្នារបស់នាងក៏បានសម្រេចរួចហើយ ពេលតារាស្រីរូបនេះទៅច្រៀងនៅប្រទេសកាណាដា កាលពីដើមខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ៕