Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 (វីដេអូ) ប្លែកភ្នែកខ្លាំង! ប្រឡូកសិល្បៈ ២១ ឆ្នាំហើយ Han Ga In ទើបដាច់ចិត្តកាត់សក់ខ្លី
តារា

(វីដេអូ) ប្លែកភ្នែកខ្លាំង! ប្រឡូកសិល្បៈ ២១ ឆ្នាំហើយ Han Ga In ទើបដាច់ចិត្តកាត់សក់ខ្លី

អត្ថបទដោយ​៖ Chandy វិច្ឆិកា ២០, ២០២៣

ចាប់តាំងពីតារាសម្ដែងស្រី Han Ga In ចូលប្រឡូកក្នុងសិល្បៈដំបូងក្នុងឆ្នាំ ២០០២ មកដល់បច្ចុប្បន្ននេះ ភាពល្បី​ល្បាញ​រប​ស់​​នាង មិនថមថយនោះទេ ហើយបើនិយាយដល់រូបសម្រស់ក្នុងវ័យ ៤១ ឆ្នាំរបស់តារាស្រីរូបនេះ ក៏នៅតែស្រស់ផូរផង់ស្អាត ជា​ប់​តំណែងតារាស្រីកំពូលសម្រស់ប្រចាំទូរទស្សន៍កូរ៉េ។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Han Ga In បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់នាង​នៅ​លើ​​ប​ណ្តាញសង្គម Instagram មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនាងកាត់ម៉ូដសក់ខ្លីប្លែកមិនធ្លាប់ឃើញពីមុន តាំង​ពីនាងចូលសិល្បៈអស់ ២១ ឆ្នាំមកហើយ។

យ៉ាងណាមិញ បើតាមដានមើលឱ្យច្បាស់ Han Ga In នៅពេលដែលបានផ្លាស់ប្តូរម៉ូដសក់ខ្លីត្រឹម-ក សម្រស់កាន់តែក្មេង​ជាង​វ័យ ​និ​ងមានភាពស្អាតលេចធ្លោ ស័ក្តិសមនឹងទម្រង់មុខរបស់នាងណាស់។

ក្នុងនោះដែរ ក៏បានឃើញអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមរបស់នាង បានចូលមកសរសើរដល់តារាស្រីរូបនេះយ៉ាងខ្លាំង ថ្វីដ្បិត​ថា Han Ga In បានរៀបការក្លាយជាម្ដាយកូនប្រុសរបស់នាងក៏ដោយ ប៉ុន្តែនាងនៅតែអាចធ្វើឱ្យបេះដូង​អ្នកគាំទ្រ​របស់នា​ង​ឈ្លក់​​វង្វេងនឹងភាពស្រស់ស្អាតនាងដដែល៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់