មិននឹកស្មាន! លឹម តិចម៉េង ធ្លាប់ឆ្លងកាត់ធ្វើការងារទាំងអស់នេះ មុនទទួលបានជោគជ័យដូចសព្វថ្ងៃ
ចាប់តាំងពីក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀង Cambodia Idol រដូវកាលទី ៤ មក តារាចម្រៀងលោក លឹម តិចម៉េង ដែលគេនិយមហៅ Idol តូច ទទួលបានការគាំទ្រកាន់តែខ្លាំងឡើង រហូតមកដល់ពេលនេះ។
យ៉ាងណាមិញ បើនិយាយពីការគាំទ្រ ឬ ភាពជោគជ័យដែលតារាចម្រៀងរូបនេះទទួលបាន គឺអាចនិយាយបានថាកើតចេញឡើងពីភាពតស៊ូរបស់រូបលោកផ្ទាល់ និង អ្នកគាំទ្រផងដែរ។ តួយ៉ាងតារាច្រៀង លឹម តិចម៉េង ក៏បាននិយាយពីជីវិតរប់ខ្លួននៅក្នុងកម្មវិធី «តាម Trend» ជាពិសេសនោះគឺអាជីពការងារដែលខ្លួនធ្លាប់ធ្វើកាលពីមិនទាន់ចូលប្រឡងចម្រៀងទៀតផង។
ក្រោយពីពិធីករសួរថា ៖ «មុនចូលប្រឡងចម្រៀងធ្លាប់ច្រៀងនៅ Pub ឬ កន្លែងណាពីមុនដែរទេ?» តារាចម្រៀងរូបនេះបាននិយាយថា ៖ «មុនខ្ញុំទៅច្រៀងនៅ Pub ខ្ញុំធ្លាប់ធ្វើការច្រើនដូចជា អ្នករត់តុ សន្តិសុខ អ្នកដឹកជញ្ជូន និង អ្នកចែកលិខិត្តប័ណ្ណ ដែលគិតប្រាក់ជាប្រចាំថ្ងៃ ស្របពេលនោះដែរខ្ញុំក៏បានវឹកហាត់សមត្ថភាពក្នុងការច្រៀងផងដែរ»៕