អបអរសាទរ! ដាំ សុភ័ក្រ្តស៊ីនឌី ទទួលបានលំដាប់រងទី ៧ ក្នុងកម្មវិធី Miss Planet International 2023
បន្ទាប់ពីបើកការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនសប្តាហ៍នៅប្រទេសកម្ពុជាមក ទីបំផុតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយលំដាប់អន្តរជាតិ Miss Planet International 2023 ក៏បានស្វែងរកឃើញហើយនូវម្ចាស់មកុដថ្មីប្រចាំឆ្នាំហើយ នោះគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេសថៃ គឺនាង Min Worawalan មានអាយុ ២៦ ឆ្នាំ។
ដោយឡែក ងាកមកមើលបវរកញ្ញាកម្ពុជាយើងវិញ កញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី ក៏មិនធម្មតាដែរ ដោយស្រីស្រស់រូបនេះទទួលបានចំណាត់ថ្នាក់លំដាប់រងទី ៧ ក្នុងចំណោម Top ១០ ក្នុងកម្មវិធី។ លើសពីនោះ នាងក៏ទទួលបានពានរង្វាន់ពិសេសឈ្នះឈុត Best National Costume ឬ ពានរង្វាន់ឈុតតំណាងជាតិល្អផ្តាច់គេផងដែរ។
ជាមួយនឹងសមិទ្ធផល Top ៧ ក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ គេឃើញថា ស្រីស្រស់ ដាំ សុភ័ក្រ្តស៊ីនឌី ទទួលបានការសាទរពីមហាជនខ្មែរជាច្រើន ព្រោះថានាងពិតបានខិតខំប្រកួតអស់ពីសមត្ថភាពហើយ ទោះបីមិនបានមកុដក៏នាងអាចឈានដល់វគ្គ Top កំពូលដែរ ហើយនេះក៏ចាត់ទុកថាបេក្ខភាពជើងខ្លាំងមួយរូបដូចគ្នា៕