ធ្លាយរូបថត ចៀវៃ នៅលើអ៊ីនធឺណេតឃើញមុខមាត់ហ្ស៊ីនច្បាស់ៗ អ្នកគាំទ្រឡើងស្រឡាំងកាំងព្រាត
ថ្មីៗនេះ តារាសម្ដែងស្រីរបស់តៃវ៉ាន់ Ruby Lin ដែលទស្សនិកជនភាគច្រើនស្គាល់ថាជា ចៀវៃ តួសម្ដែងស្រីក្នុងរឿងភាគចិនបុរាណដ៏ល្បី «ព្រះនាងយេយេ» បានចូលរួមក្នុងកម្មវិធីកម្សាន្ត ដោយបង្ហាញពីជីវិតឯកជនដ៏មានសុភមង្គលរបស់នាង។
យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះ តារាស្រីរូបនេះស្លៀកពាក់សាមញ្ញ ហើយមិនសូវជាបានផាត់មុខឱ្យមើលទៅលេចធ្លោខ្លាំងនោះទេ ប៉ុន្តែដោយសារតែភាពមិនសូវខ្វល់ខ្វាយនឹងភាពស្រស់ស្អាតនៅមុខកាមេរ៉ារបស់នាង ត្រូវបានគេកាត់យកទៅបង្ហោះចែកចាយពេញនៅលើអ៊ីនធឺណេត បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះមុខមាត់ពិតពេលមិនផាត់មុខរបស់តារាស្រីរូបនេះ។
ជាមួយគ្នានោះ បើតាមមតិពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតបាននិយាយថា នៅពេលដែលមុខមាត់ Ruby Lin មិនបានផាត់មុខ មើលទៅនាងអត់មានភាពទាក់ទាញសោះ បាក់សម្រស់ជាខ្លាំងសូម្បីតែកម្លាំងក៏មិនសូវមាន។
លើសពីនេះ មតិមហាជនមួយចំនួនបានលើកឡើងទៀតថា អាចមកពីអាយុរបស់នាងច្រើនហើយ ទើបមិនអាចគេចពីភាពចាស់ទៅតាមវ័យបាន។ ទោះជាយ៉ាងណា ក៏មានមតិលើកទឹកចិត្តពីសំណាក់មិត្តរួមអាជីពរបស់នាង បានចេញការពារនាងយ៉ាងដូច្នេះថា៖ «Ruby Lin នៅតែមានសុខភាពល្អ ហើយស្បែកនាងក៏នៅតែចាំស្អាត ប៉ុន្តែដោយសារតែខ្វះខាតបច្ចេកទេសពន្លឺមិនគ្រប់គ្រាន់ ទើបមើលឃើញងងឹតមិនទាក់ទាញ»៕