(វីដេអូ) ទីបំផុតរកឃើញហើយ! បវរកញ្ញាប្រទេសថៃ គឺជាម្ចាស់មកុដ Miss Planet International 2023
បន្ទាប់ពីបើកការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនសប្តាហ៍នៅប្រទេសកម្ពុជាមក ទីបំផុតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយលំដាប់អន្តរជាតិ Miss Planet International 2023 ក៏បានស្វែងរកឃើញហើយនូវម្ចាស់មកុដថ្មីប្រចាំឆ្នាំ នោះគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេសថៃ គឺនាង Min Worawalan មានអាយុ ២៦ ឆ្នាំ មានកម្ពស់ ១៧០ សង់ទីម៉ែត្រ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសសម្រាប់ធុរៈកិច្ច។
ក្រោយពីបានទទួលមកុដជាលើកដំបូងក្នុងកម្មវិធី Miss Planet International 2023 នេះ គេឃើញថា Min ទទួលបានការសាទរពីប្រជាជនថៃជាខ្លាំង ព្រោះស្រីស្រស់រូបនេះមានទាំងសមត្ថភាព រូបសម្រស់ និង ចំណេះដឹង ហើយនាងក៏ជាបវរកញ្ញាម្នាក់ដែលធ្វើឱ្យប្រទេសថៃញញឹមបិទមាត់មិនជិតដែរ។
បើនិយាយពីបទពិសោធវិញ ស្រីស្អាត Min គឺជាបវរកញ្ញាលំដាប់រងទី ៣ ក្នុងកម្មវិធី Miss Universe Thailand 2023 ក្រោយមកនាងក៏ត្រូវបានអ្នកគ្រប់គ្រងចាត់ឱ្យចូលរួមប្រកួត Miss Planet International 2023 នៅប្រទេសកម្ពុជា។ ក្នុងនោះព្រោះតែសមត្ថភាព បានធ្វើឱ្យស្រីស្រស់ Min អាចនាំមកុដដំបូងបង្អស់ទៅប្រទេសថៃវិញបាន។ ក្រៅពីអាជីពជាបរវកញ្ញា Min ក៏មានជំនាញពិសេសទៀតផងដែរ ដោយនាងអាចលេងហ្គីតា សម្ដែង និង ប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ៕