ទិដ្ឋភាព Bitoey រត់ទៅឱបកូន និង ឪពុកម្ដាយ ចាក់ដោតខ្លាំង ជាមួយអារម្មណ៍សើចលាយទឹកភ្នែក
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រី Bitoey Rsiam បានចេញពីពន្ធនាគារហើយ ក្រោយតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំរង់ចាំការដោះស្រាយ និង ស៊ើបអង្គេតបន្ត។
នៅថ្ងៃដែលតារាស្រី Bitoey ចេញពីពន្ធនាគារមិនត្រឹមតែគ្រួសារ បងប្អូន មិត្តភក្តិរបស់នាងនោះទេ ដែលសប្បាយចិត្ត និង ទន្ទឹងរង់ចាំនូវដំណឹងមួយនេះ តែសម្រាប់មហាជនអ្នកគាំទ្ររបស់នាងវិញក៏ដូចគ្នាដែរ រំភើបចិត្តខ្លាំង ព្រោះម្នាក់ៗចង់ឱ្យនាងត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រវិញតាមរយៈសំនៀងស្រែកច្រៀងដ៏សែនពីរោះរបស់នាង។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនស្ទើរស្រក់ទឹកភ្នែកនោះគឺ ខណៈឃើញតារាស្រី Bitoey Rsiam ចេញពីពន្ធនាគារមិនទាន់ រត់ទៅរកម្តាយនៅក្នុងមន្ទីរពេទ្យដែលកំពុងតែសម្រាកព្យាបាល ហើយក៏ទៅរកកូន និង ឪពុក ដែលទិដ្ឋភាពមួយនេះពិតជាចាក់ដោតអារម្មណ៍មហាជនណាស់ក្នុងនាមកូនស្រី និង ជាម្តាយគេ៕