ចូលរួមកម្មវិធីម្ដងណាក៏ស្អាតក្មេងជាងវ័យ ការពិត ខាត់ សុឃីម មានអ្នកផាត់មុខឱ្យជាបុគ្គលជំនិត
បើទោះជាមានវ័យល្បាក់ ៤០ ឆ្នាំ ហើយក្តី តែតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម នៅតែត្រូវបានមហាជនចាត់ទុកថាជាតារាស្រីសាច់ចាំ ពូកែថែសម្រស់ឱ្យនៅក្មេង និង មិនចេះចាស់សោះ។
ក្នុងនោះ ក្រឡេកទៅការតុបតែងខ្លួនក៏ដូចគ្នា អ្នកនាង ខាត់ សុឃីម ស័ក្តិសមទាំងការតែងខ្លួនបែបបុរាណ និង តែងខ្លួនបែបសម័យព្រមគ្នា។
តួយ៉ាង រាល់ការបង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗ អ្នកនាង ខាត់ សុឃីម ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីការតុបតែងម៉ូដសក់ និង ផាត់មុខរបស់អ្នកនាង ក៏ព្រោះមើលទៅស្អាតទាក់ភ្នែកដូចតារាហូលីវូដយ៉ាងដូច្នោះ។
យ៉ាងណា នៅពីក្រោយភាពស្រស់ស្អាតលើមុខមាត់របស់តារាស្រីពហុជំនាញខាងលើ គឺជាការផាត់មុខដោយជាងប្រចាំខ្លួនដ៏ជំនាញ និង ជាមនុស្សដ៏ជំនិតរបស់អ្នកនាង ខាត់ សុឃីម ផ្ទាល់ គឺកញ្ញា ខាត់ ណាចា ប្អូនស្រីពៅរបស់អ្នកនាងនោះឯង។
ងាកទៅកាន់ កញ្ញា ខាត់ ណាចា ប្អូនស្រីពៅអ្នកនាង ខាត់ សុឃីម សព្វថ្ងៃមិនបានចាប់យកអាជីពក្នុងវិថីសិល្បៈដូចបងប្រុសបងស្រីនោះទេ គឺកូនពៅត្រកូល ខាត់ រូបនេះ គឺជាងផាត់មុខអាជីព និង បើកហាងសាឡនផ្ទាល់ខ្លួនផង៕