ស្ងាត់ៗមិនអួត! តែកុំមើលផ្ទះថ្មីដែល Cris Horwang️ រស់នៅគឺប្រណីតខ្លាំង សូម្បី Woonsen ក៏មើលឡើងចំហមាត់
សម្រាប់តារាស្រី Cris Horwang️ ជាតារាស្រីថៃម្នាក់ដែលមានឈ្មោះបោះសំឡេងណាស់នៅក្នុងវិស័យសិល្បៈ ថ្វីដ្បិតតែមួយរយៈចុងក្រោយនេះនាងមិនសូវបង្ហាញមុខជាញឹកញាប់នៅក្នុងសិល្បៈដូចកាលកន្លងក៏ដោយ តែមហាជននៅតែស្រឡាញ់ និង គាំទ្រនាង។
ដោយឡែក បើងាកមកមើលជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ប្រិយមិត្តខ្លះស្គាល់តែសម្បកក្រៅ និង ស្គាល់ត្រឹមថានាងជាតារាល្បីតែប៉ុណ្ណោះ តែបើងាកមកមើលពីជីវភាពរស់នៅរបស់នាងយ៉ាងណានោះ អ្នកគាំទ្រខ្លះប្រហែលមិនទាន់បានជ្រាបឡើយ។
តួយ៉ាង ថ្មីៗនេះ តារាស្រី Woonsen បានដែលជាមិត្ត Cris Horwang️ បានទម្លាយត្រួសៗពីទ្រព្យរបស់ Cris Horwang️ ខ្លះៗឱ្យអ្នកគាំទ្របានដឹង។ ក្នុងនោះ នាងបានបង្ហាញផ្ទះថ្មីរបស់ Cris Horwang️ និង នាំរូបភាពជុំវិញផ្ទះរបស់ Cris Horwang️ មកបង្ហោះ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ និង បើកភ្នែកធំៗព្រាត ព្រោះមិនត្រឹមតែធំស្កឹមស្កៃនោះទេ តែជុំវិញផ្ទះ និង ក្នុងផ្ទះរបស់នាងវិញ មើលទៅពិតជាប្រណីតខ្លាំងគួរឱ្យចង់រស់នៅណាស់៕