
យ៉ែម សំអូន ថា ម៉េង កែវពេជ្ជតា ជាគ្រូលាក់មុខ ជួយលោកឱ្យមានផ្លែផ្កាដូចសព្វថ្ងៃ
មហាជនច្បាស់ជាបានស្គាល់ហើយតារាចម្រៀង និង ពិធីករពោះម៉ាយរូបសង្ហាលោក យ៉ែម សំអូន ទោះបីស្ថិតនៅក្នុងវ័យក្បែរ ៥០ ឆ្នាំទៅហើយក្តី នៅតែចាយភាពសង្ហារាយមន្តស្នេហ៍ទាក់ចិត្តស្រីៗឱ្យសម្លឹងមើលមិនដាក់ភ្នែក។
ងាកមកមើលជីវិតឯកជនវិញ យ៉ែម សំអូន កំពុងតែមានការមមាញឹកនឹងការងារសិល្បៈ ជាពិសេសគឺមុខរបររកសុីផ្ទាល់ខ្លួនតែម្តង ដោយលោកមានក្រុមតន្ត្រីសម័យផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមហាជន ដែលធ្វើឱ្យតារាប្រុសរូបនេះរស់នៅក្នុងជីវភាពហុឺហារមិនធម្មតាឡើយ។
ទន្ទឹមនឹងភាពជោគជ័យដូចសព្វថ្ងៃ ថ្មីៗនេះ យ៉ែម សំអូនក៏បានបង្ហោះសាររំឭកដឹងគុណដល់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលតែងតែជួយជ្រោមជ្រែងលោកកន្លងមក ក្រោយពីទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនៅលើគណនីផ្ទាល់ខ្លួនថា៖ «My only one idol គាត់ ជាគ្រូលាក់មុខរបស់ខ្ញុំ ដែលកំពូលសមត្ថភាពរបស់គាត់ ធ្វើឱ្យខ្ញុំរៀនតាម និងទទួលបានផ្លែផ្កា ជោគជ័យ មកដល់រាល់ថ្ងៃនេះ ខ្ញុំសូមគោរព តបស្នងគុណ របស់រៀមច្បង ដោយការថែរក្សា កេរ្តិ៍តម្លៃ ដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាននេះ រហូត Meng Keopichda»៕