ប្លែកណាស់! Miss Universe Tobago គ្រងឈុតំណាងជាតិជាបក្សីក្រហមច្រាល ហើយពាក់ឈើដើរយ៉ាងជឿជាក់លើឆាកកញ្ចក់
ក្រោយពីកម្មវិធី Miss Universe បើកឆាកប្រកួតបឋមនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវិធីក៏បានរៀបចំប្រកួតឈុតតំណាងជាតិម្តង។ ក្នុងនោះ ចំពោះវគ្គមួយនេះក៏ជាវគ្គប្រកួតដ៏សំខាន់មួយសម្រាប់គណៈកម្មការក្នុងការជ្រើសរើសរកបេក្ខភាពជើងខ្លាំងម្នាក់ដែលអាចបង្ហាញឈុតស្រស់ស្អាតជាងគេក្នុងការឈ្នះពាន Best National Costume ។
ជាមួយនឹងការប្រកួតដ៏អស្ចារ្យនេះ គេឃើញថារាជិនីសម្រស់មកពីជុំវិញពិភពលោកបានបង្ហាញនូវឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតពោរពេញដោយភាពច្នៃប្រឌិត និង បញ្ជាក់ពីអត្តសញ្ញណប្រទេសរៀងៗខ្លួន។
ទន្ទឹមនឹង នោះ មហាជនហាក់ចាប់អារម្មណ៍នឹងបវរកញ្ញាប្រទេស Tobago ដែលបានបង្ហាញនូវឈុតសត្វបក្សីពណ៌ក្រហមយ៉ាងស្រស់ស្អាត។ អ្វីដែលសំខាន់ ស្រីស្រស់រូបនេះអាចពាក់ឈើដើរដូចជាអ្នកលេងសៀកអ៊ីចឹង នាំឱ្យមហាជនផ្ទុះការសរសើរព្រោងព្រាត ព្រោះថាឈុតនេះប្លែកខុសពីឈុតទាំងអស់ក្នុងការប្រកួត៕