លេងឈុតធំ! ខួបស្នេហា ៦ ឆ្នាំ Ter រៀបចំផ្កាកុលាបសរាប់រយទងមកពញ្ញាក់អារម្មណ៍ Mai Davika
អស់រយៈពេល ៦ ឆ្នាំមកហើយ ដែលតារាស្រី Mai Davika និង តារាប្រុស Ter Chantavit បានកាន់ដៃគ្នាសាងស្នេហាយ៉ាងផ្អែមល្ហែម។ លើសពីនេះ បើនិយាយដល់ជីវិតស្នេហ៍របស់អ្នកទាំងពីរហាក់បីដូចជាស្អិតល្មួតខ្លាំងណាស់ មហាជនឃើញហើយស្ទើរតែអត់ច្រណែនមិនបាននោះទេ។
ស្រឡាញ់គ្នាអស់រយៈពេល ៦ ឆ្នាំហើយ តែបើនិយាយពីគម្រោងរៀបការវិញ តារាស្រី Mai Davika និង Ter ពុំធ្លាប់បានបង្ហើបនោះទេ ដែលនេះតែងធ្វើឱ្យអ្នកគាំទ្រអន្ទះសាចង់ដឹងមករហូត។ ក្នុងកម្មវិធីជាច្រើននៅពេលដែល Mai ឡើងធ្វើបទសម្ភាសកម្រណាស់ដែលនាងទម្លាយរឿងដំណឹងរៀបការ ទោះបីមានការជជីកសួរច្រើនក៏ដោយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ជាថ្ងៃខួបស្នេហា ៦ ឆ្នាំរបស់អ្នកទាំងពីរ។ ក្នុងនោះ គេឃើញថា តារាសម្ដែងប្រុស Ter បានរៀបចំយ៉ាងពិសេសដើម្បីអបអរសាទរខួប ៦ ឆ្នាំរបស់ខ្លួន និង Mai ដោយបានទិញផ្កាកុលាបសរាប់រយទងរៀបចំពេញផ្ទះ ព្រោះចង់បង្ហាញពីសេចក្តីស្នេហាដ៏ស្មោះសរ និង យូរអង្វែង។
ងាកទៅមើល ស្រីស្រស់ Mai វិញ ក្រោយពីសង្សារ Surprise បែបនោះ នាងញញឹមបិទមាត់មិនជិតឡើយដោយបានបង្ហាញអាកប្បកិរិយាកៀកកើយសង្សារដោយសេចក្តីពេញចិត្ត។ ក្រឡេកទៅមើលមហាជនវិញបាននាំគ្នាបញ្ចេញមតិអបអរព្រោងព្រាត៕