ចេញពីពន្ធនាគារភ្លាម Bitoey ត្រៀមកាដូ Surprise អ្នកគាំទ្រ នៅថ្ងៃបណ្តែតប្រទីប
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រី Bitoey Rsiam ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពហើយ ក្រោយពីជាប់ឃុំឃាំងអស់រយៈពេល ៦ ខែ ជុំវិញរឿងក្តៅឆបោកលុយ Forex-3D ។
នៅថ្ងៃដែលតារាស្រី Bitoey ចេញពីពន្ធនាគារមិនត្រឹមតែគ្រួសារបងប្អូនមិត្តភក្តិរបស់នាងនោះទេ ដែលសប្បាយចិត្ត និង ទន្ទឹងរង់ចាំនូវដំណឹងមួយនេះ តែសម្រាប់មហាជនអ្នកគាំទ្ររបស់នាងវិញក៏ដូចគ្នាដែរ រំភើបចិត្តខ្លាំង ព្រោះម្នាក់ៗចង់ឱ្យនាងត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រវិញតាមរយៈសំនៀងស្រែកច្រៀងដ៏សែនពីរោះរបស់នាង។
ដោយឡែក ទន្ទឹមនឹងមហាជនចង់ឱ្យវិលត្រឡប់ចូលសិល្បៈវិញ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបរបស់ Bitoey ធ្វើឱ្យមហាជនរំភើបព្រាតថា ៖ «សំនៀងដ៏ពីរោះមួយនេះនឹងត្រឡប់មកបម្រើអ្នកគាំទ្រវិញហើយ នឹកណាស់ ហើយក៏អរគុណដែលប្អូនរឹងមាំ ត្រៀមខ្លួនធ្វើការណ៎ា សម្រាប់ថ្ងៃបណ្តែតប្រទីបទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ»៕