(វីដេអូ) ព្រឺសម្បុរ! ចន សុទីម៉ា គ្រងឈុតតំណាងជាតិ «ព្រះម៉ែគង្គា» ដើរលើឆាក MU លេចធ្លោខ្លាំងមិនធម្មតា
បន្ទាប់ពីវគ្គប្រកួតបឋមបានបញ្ចប់យ៉ាងរលូន មុនឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ១ ថ្ងៃ ពោលគឺនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Universe ២០២៣ ក៏បានរៀបចំវគ្គបង្ហាញឈុតតំណាងជាតិ ដែលជាវគ្គប្រកួតដ៏សំខាន់សម្រាប់ការបង្អួតសម្រស់របស់បវរកញ្ញាតំណាងប្រទេសនីមួយៗ ក៏ដូចជាឈុតដែលរចនាយ៉ាងល្អឯកប្រចាំប្រទេសរបស់ខ្លួនលើឆាកដ៏ធំអស្ចារ្យនៃកម្មវិធីនេះ។
ដោយឡែក ក្នុងការផ្សាយផ្ទាល់នេះដែរ ចំពោះវគ្គបង្ហាញឈុតតំណាងជាតិ ឃើញថាបវរកញ្ញាតំណាងកម្ពុជាយើង កញ្ញា ចន សុទីម៉ា បានធ្វើឱ្យមហាជនអ្នកគាំទ្រ ហាក់មានការរំភើបចិត្ត និង មានមោទកភាពជាខ្លាំងចំពោះរូបនាង ដែលបានធ្វើការដើរបង្ហាញឈុតតំណាងជាតិលើឆាកដ៏អស្ចារ្យនេះបានយ៉ាងល្អ ស្រស់ស្អាតទន់ភ្លន់ និង មានភាពលេចធ្លោជាខ្លាំង។
ឈុតតំណាងជាតិដែលបានសម្រិតសម្រាំងយ៉ាងល្អប្រណីតនេះ មានឈ្មោះថា «ព្រះម៉ែគង្គា» ដែលបានបង្ហាញយ៉ាងស្រស់ស្អាតល្អឯកនៅលើឆាកអន្តរជាតិ ធ្វើឱ្យមហាជននិយមគាំទ្រវិស័យបវរកញ្ញា មានក្ដីរំភើបចិត្តយ៉ាងខ្លាំង ដែលឈុតរំលេចនូវអរិយធម៌ខ្មែរអាចបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយ៕ សូមទស្សនាវីដេអូខាងក្រោម៖