Maprang ទម្លាយអារម្មណ៍នេះឡើង ក្រោយឃើញ Oab និង Prand Kannarun ស្អិតល្មួតនឹងគ្នា
អស់រយៈពេល ៦ ឆ្នាំហើយ ដែលតារាសម្ដែងប្រុសរូបសង្ហា Oab Oabnithi និង តារាសម្ដែងស្រី Maprang Alrisaa បានប្រើឈ្មោះជាសង្សារជាមួយគ្នា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គេឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នា តែងធ្វើដំណើរកម្សាន្តទៅបរទេសជាញឹកញាប់ តែថ្មីៗនេះចំណងស្នេហ៍អ្នកទាំងពីរក៏ត្រូវបានបញ្ចប់ដោយបន្សល់ទុកអនុស្សាវរីយ៍ល្អៗឱ្យគ្នាប៉ុណ្ណោះ។
បន្ទាប់ពីចែកផ្លូវគ្នា Oab Oabnithi និង តារាសម្ដែងស្រី Maprang Alrisaa ក៏នៅតែរាប់អានគ្នារួមការងារជាមួយគ្នាធម្មតា ហាក់មិនបានពាក់មុខយក្សដាក់គ្នាឡើយ។ ងាកទៅមើលកំលោះ Oab វិញ ក្រោយពីចែកផ្លូវគ្នាបានមួយរយៈ តារាប្រុសរូបនេះក៏ទៅស្និទ្ធស្នាលនឹងតារាស្រី Prang Kannarun រហូតផ្ទុះល្បីថាលួចបង្កាត់ភ្លើងស្នេហ៍នឹងគ្នាទៀតផង។
យ៉ាងាណមិញ ងាកមកមើលស្រីស្រស់ Maprang វិញ នៅពេលនេះហាក់ពុំទាន់រកអ្នកស្អំបេះដូងបានឡើយ ហើយថ្មីៗនេះ ស្រីស្រស់ Maprang ក៏បានចេញមកផ្តល់បទម្ភាសផងដែរ ដោយស្រីស្រស់រូបនេះបានទម្លាយអារម្មណ៍ចំពោះរឿងអតីតសង្សារ និង ស្រីស្អាត Prang ថា ៖ «សម្រាប់រឿង Oab និង Prang នាងក៏បានឃើញដែរ ហើយមហាជនក៏បានបង្អាប់ថា Oab រកបានអ្នកស្អំបេះដូងសុទ្ធតែឈ្មោះ Prang នេះអាចជារឿងចៃដន្យក៏ថាបាន នាងក៏សុំផ្តល់កម្លាំងចិត្តឱ្យដែរ»៕