(វីដេអូ) ឃើញអ្នកគាំទ្រចាប់ទាញដៃ សារ៉ាវីតា រហូតអុកគូទលើឆាក ស្រាប់តែតារាប្រុស ៣ ដួងនេះចូលបញ្ចេញមតិភ្លាម
និយាយពីកញ្ញា សុខ សារ៉ាវីតា កំពូលបេក្ខភាពជើងខ្លាំង The Voice Cambodia រដូវកាលទី ៣ ដ្បិតតែកញ្ញាមិនទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែចំពោះកំពូលបេក្ខភាពរូបនេះ បានឆក់បេះដូងមហាជនស្ទើរទូទាំងប្រទេស ដែលស្រឡាញ់គាំទ្រ និង សរសើររូបនាងយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពដ៏ពូកែលេចធ្លោរបស់នាង។
ជាក់ស្ដែង ថ្មីៗនេះ សារ៉ាវីតា ព្រមទាំងអតីតបេក្ខភាព The Voice ដូចជាលោក នាង សម្បត្តិ និង លោក វេហា ជាដើម បានទៅសម្ដែងនៅក្នុងការប្រគំតន្ត្រីមួយ ក្នុងទីរួមខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនអ្នកគាំទ្រនៅទីនោះ។
យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ សារ៉ាវីតា បានបង្ហោះវីដេអូដែលអ្នកគាំទ្រនៅខាងក្រោមឆាកបានចាប់ដៃ និង ទាញនាងរហូតធ្វើឱ្យដួលអុកគូទលើឆាក ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំងទៅលើទង្វើរមិនគប្បីមួយនេះ។
ដោយស្រីស្អាត សារ៉ាវីតា បានភ្ជាប់ជាមួយនឹង Caption បែបចិត្តត្រជាក់ៗថា ៖ «ពិតជាអរគុណបងប្អូនខេត្តកំពង់ឆ្នាំង សម្រាប់ការគាំទ្រមកកាន់ វីតា។ ស្រឡាញ់គាំទ្រចាប់ដៃបាន តែកុំទាញ វីតា ទម្លាក់ឆាកផ្ងារជើងអ៊ីចឹងណា អ៊ីចឹង វីតា … ឈប់ស្រឡាញ់ហើយ វ៉ៃឱ្យបែកគូទម្តង។ អរគុណ វេហា និង បងពិធីករដែលជួយលើក ហើយម្នាក់នោះអត់មើលថែ វីតា សោះអន់ចិត្តណាស់»។
ជាមួយគ្នានោះ បន្ទាប់ពី សារ៉ាវីតា បានបង្ហោះបែបនេះហើយ ក៏ស្រាប់តែមានតារាប្រុស ៣ ដួង បានចូលទៅបញ្ចេញមតិបែបឌឺដង និង បារម្ភផងដែរ។ ដោយតារាប្រុសទាំង ៣ ដួងនោះមានដូចជា លោក ដែន ក្រុមចម្រៀង Suffer Band ត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់ វីតា, លោក ណុប បាយ៉ារិទ្ធ ជាគ្រូបង្វឹករបស់ នាង សម្បត្តិ ហើយតែងហៅ សារ៉ាវីតា ថាកូនប្រសារជារឿយៗ និង មនុស្សពិសេសនោះគឺលោក នាង សម្បត្តិ ជាដៃគូស័ក្តិសមរបស់នាង៕ ទស្សនាវីដេអូខាងក្រោម៖