គួរឱ្យស្រឡាញ់ណាស់! កំលោះសង្ហាពីរនាក់ដឹកដៃគ្នារៀបការក្រាបក្បាលដល់កន្ទេល ផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម
កាលពីពេលថ្មីៗនេះ គូស្នេហ៍អ្នកស្រឡាញ់ភេទដូចគ្នាមួយគូមានឈ្មោះថា ចាង វ៉ៃឆយ និង សៀង បូណា បានអង្រួនចិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ជាខ្លាំង ក្រោយគូស្នេហ៍គូនេះកាន់ដៃចូលរោងការតាមប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។
ក្រោយពីឃើញរូបភាពមង្គលការបង្ហោះឡើង គេឃើញថាមានមហាជនខ្មែរជាច្រើនបានចូលទៅបញ្ចេញមតិអបអរសាទរ ដោយពុំមានការប្រកាន់រើសអើងភេទឡើយ។ ដោយឡែក សម្រាប់អ្នកកំលោះទាំងពីរដែលជាសាមីខ្លួនក៏រំភើបរីករាយខ្លាំងដែរ ព្រោះបើសង្កេតទៅតាមរូបភាពមានតែស្នាមញញឹមពោរពេញដោយសុភមង្គល។
អ្វីដែលរឹតពិសេស ក្នុងមង្គលការនោះក៏បានរៀបចំទៅតាមប្រពៃណីខ្មែរយ៉ាងប្រណីតដូចជាគូស្នេហ៍បុរសស្ត្រីដែរ គឺមានកម្មវិធីកាត់សក់ ហែជំនូន ព្រះថោងតោងស្បៃដូចនឹងកម្មវិធីមង្គលការធម្មតាដែរ៕