(វីដេអូ) សមសួនណាស់! DJ Soda គ្រងឈុតខ្មែរថតនៅប្រាសាទអង្គរវត្ត ទាក់ទាញមិនធម្មតា
បើនិយាយពីយុវវ័យដែលចូលចិត្តតន្ត្រីបែប EDM ច្បាស់ជាបានស្គាល់រួចមកហើយ DJ ស្រីដ៏ស្រស់សោភា និង សិចស៊ី ជាជនជាតិកូរ៉េ ពោលគឺ DJ Soda។ ជាមួយគ្នានោះដែរ Dj ស្រីរូបនេះមិនត្រឹមតែមានប្រជាប្រិយភាពលើទេពកោសល្យនៃការចាក់តន្ត្រីនោះទេ សូម្បីតែសម្រស់ក៏ស្រស់ស្អាតខ្លាំងណាស់ដែរ ដែលធ្វើឱ្យអ្នកគាំទ្រទាំងប្រុសទាំងស្រីឈ្លក់វង្វេងនឹងសម្រស់របស់នាងជាខ្លាំង។
យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី ១២ ខែវិចិ្ឆកា ឆ្នាំ ២០២៣ DJ ស្រីស្អាតរូបនេះក៏លេចវត្តមានជាសិល្បករកិត្តយសពិសេសដើម្បីចាក់ភ្លេករាំញាក់សប្បាយចុងម៉ោងនៃកម្មវិធីមហាស្រពតន្រ្តីរបស់កំពូលតារាចម្រៀងរ៉េប ជី ដេវីត។
ជាមួយគ្នានោះ មុនដល់ថ្ងៃកម្មវិធីមួយថ្ងៃ DJ Soda បានបង្ហោះវីដេអូចូលទៅក្នុងបណ្ដាញសង្គមរបស់នាងទាំង Tiktok, Instagram និង Facebook ជាដើម ស្លៀកពាក់ជាមួយនឹងឈុតខ្មែរពណ៌ខៀវខ្ចីយ៉ាងស្រស់ស្អាត នៅមុខប្រាសាទអង្គរវត្តរបស់ខ្មែរ ក្នុងទឹកដីខេត្តសៀមរាបយ៉ាងត្រជាក់ភ្នែក ដែលនេះជាការជួយផ្សព្វផ្សាយពីកម្ពុជាឱ្យពិភពលោកបានស្គាល់៕
រីករាយទស្សនាវីដេអូខាងក្រោម៖