លើកដំបូង Bright និង Win មកខ្មែរ អ្នកគាំទ្រភ្លូកទឹកភ្លូកដីទិញសំបុត្រទស្សនា ឡើងណែនសាលកោះពេជ្រយប់មិញ
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅណ តារាសម្ដែងប្រុសល្បីឈ្មោះ ២ ដួងក្នុងប្រទេសថៃ គឺអ្នកកំលោះ Bright Vachirawit និង ប្រុសសង្ហា Win Metawin បានមកធ្វើការប្រគំតន្ត្រី Side By Side ចុងក្រោយបង្អស់នៅប្រទេសកម្ពុជា ព្រោះថា Bright បានប្រកាសផ្អាកពីសិល្បៈដើម្បីផ្តោតលើការធ្វើជំនួញជាធំ។
សម្រាប់តារាសម្ដែងល្បី Bright និង Win គឺជាលើកដំបូងហើយដែលអ្នកទាំងពីរមកប្រទេសកម្ពុជា ដ្បិតថាថៃ-កម្ពុជាជិតគ្នាក៏ដោយក៏អ្នកទាំងពីរពុំបានមានឱកាសមកដែរ ទើបតែពេលនេះដោយមានការគាំទ្រពីអ្នកគាំទ្រកម្ពុជាច្រើន ក៏បានរៀបចំការប្រគំតន្ត្រីមួយឡើងនៅទីតាំងសាលមហោស្របកោះពេជ្រ។
ងាកមកមើលអ្នកគាំទ្រកម្ពុជាវិញ ខណៈដែលតារាសម្ដែងប្រុសទាំងពីរមកកម្ពុជា ម្នាក់ៗបានសម្រុកទិញសំបុត្រចូលទស្សនាទោះបីជាមានតម្លៃថ្លៃបន្តិចក៏ហ៊ានចំណាយ ព្រោះ Bright និង Win តារាដួងចិត្តពួកគេ។ ជាការពិត ព្រោះតែស្រឡាញ់គាំទ្រតារាប្រុសទាំងពីរ គេឃើញថាមានអ្នកគាំទ្រខ្មែរជាច្រើនបានទៅទទួល Bright និង Win ដល់ព្រលានយន្តហោះថែមទៀតផង រីឯថ្ងៃប្រគំតន្ត្រីមនុស្សច្រើនខ្លាំងស្ទើរតែរងកន្លែងអង្គុយពុំបាន៕