ទេព បូព្រឹក្ស ទ្រាំមិនបានឆ្លើយតបទៅកាន់អ្នកថារឿងតោងល្បី ខណៈនាង និង ស្វាមី ស្លៀខោរំលេចអក្សរគុនខ្មែរ
ពិតណាស់ កាលពីថ្មីៗកន្លងទៅ ខណៈតារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត បានចូលរួមរត់ក្នុងព្រឹត្តការណ៍ V-Active Run Up ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងទៅលើការស្លៀកពាក់របស់អ្នកទាំងពីរ ដែលបានពាក់ខោរំលេចអក្សរគុនខ្មែរ ដើម្បីជួយលើកស្ទួយផ្សព្វផ្សាយកីឡារគុនខ្មែរនេះផងដែរ។
យ៉ាងណាមិញ ជាមួយគ្នានោះក្រៅពីទទួលបានការចាប់អារម្មណ៍ និង សរសើរពីមហាជនអ្នកគាំទ្រជាច្រើន ទេព បូព្រឹក្ស និង លោក ជី ដេវីត ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការចែករំលែក និង បញ្ចេញមតិមិនសមរម្យចំពោះតារាប្រុសស្រីមួយគូនេះ ដែលអ្នកខ្លះបាននិយាយថាចង់តោងល្បី អ្នកខ្លះថាជោរ ជាដើម។
ខណៈនោះដែរ ក៏បានឃើញតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារឆ្លើយតបទៅកាន់អ្នកលេងបណ្ដាញសង្គមមួយចំនួននោះដែរថា ៖ «Okay អ៊ីចឹងក៏អ៊ីចឹងចុះ ពួកខ្ញុំចង់ល្បី ចង់តោងល្បីជាការពិតណាស់ ពិតជាមិនអាចទាញចិត្តឱ្យអ្នកស្អប់មកស្រឡាញ់យើងបាននោះទេ ក្នុងការគិតអ្នកគឺមានតែភាពអវិជ្ជមាន ចុះបើគិតថានេះមិនខុសឆ្គងអីផងល្អដែរតាស ឱ្យតែជាអ្វីជាផលប្រយោជន៍ជាតិរួមយើងក៏ដាក់កំហឹងមួយឡែកសិនទៅ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកដែលគិតខ្លីគិតអត់ដល់ ចាំតែទើសចាំតែគិតចេះគិតចុះទាំងដែលខ្លួនឯងមិនបានធ្វើ តែសម្រាប់ខ្ញុំ និង ដេវីត គឺតែតែងធ្វើអ្វីសម្រាប់ជនរួមជាតិទាំងអស់គ្នា អ៊ីចឹងដើម្បីជាតិរបស់យើងវប្បធម៌របស់យើង យើងត្រូវតែជួយគ្នា កុំអង្គុយយាយ អ៊ីចឹងជួយ share ជួយអីទៅ ឱ្យពិភពលោកគេស្គាល់ជាអ្វីដែលយើងមានដែលជារបស់យើង ដូចជាគុនខ្មែរនេះជាដើម អរគុណ»៕