ផ្អើលអ្នកគាំទ្រ! Hyeri និង Ryu Jun Yeol ប្រកាសចែកផ្លូវគ្នា ក្រោយស្រឡាញ់គ្នាបាន ៧ ឆ្នាំ
នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េ បានទម្លាយព័ត៌មានចែកផ្លូវគ្នារបស់គូស្នេហ៍តារាកូរ៉េដ៏ល្បីមួយគូ គឺ Hyeri និង Ryu Jun Yeol បានប្រកាសជាសាធារណៈអំពីការបែកបាក់ទំនាក់ទំនងរបស់ពួកគេ ក្រោយពីទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ។
បើតាមការឱ្យដឹងបន្ថែម មុនពេលគូស្នេហ៍តារាសម្ដែង Hyeri និង Ryu Jun Yeol បានសម្រេចបញ្ចប់ទំនាក់ទំនងស្នេហាច្រើនឆ្នាំ អ្នកទាំងពីរបានគិតម្តងហើយម្តងទៀត មុនប្រកាសជាផ្លូវការ ដោយមិនអាចបន្តស្នេហាមួយនេះបានសុខចិត្តរាប់អានគ្នាដូចជាមិត្តរួមអាជីពធ្លាប់ស្គាល់ពីមុន។
គួររំឭកផងដែរថា គូស្នេហ៍ Hyeri និង Ryu Jun Yeol បានជួបគ្នាដំបូងនៅពេលដែលអ្នកទាំងពីរបានរួមការងារជាមួយគ្នាក្នុងរឿងភាគ «Reply 1988»។ ក្រោយមកអ្នកទាំងពីរ ក៏ចាប់ផ្តើមមើលចិត្តគ្នាទៅវិញទៅមក ហើយបានណាត់ជួបគ្នានៅឆ្នាំ ២០១៧ ទើបបានប្រកាសបើកចំហពីស្នេហារបស់អ្នកទាំងពីរជាសាធារណៈ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ក្រុមអ្នកគាំទ្រ និង មិត្តរួមអាជីពក្នុងវិស័យសិល្បៈ៕