មើលសឹងមិនស្គាល់! រំលងទៅ ៦ ឆ្នាំ កុមារីក្នុងកម្មវិធី The Voice Kids រដូវកាលទី ១ ទាំង ៣ រូបនេះធំពេញវ័យ សម្រស់ស្អាតខ្លាំង
បើគិតមកទល់ពេលនេះ រំលងផុតទៅជាង ៦ ឆ្នាំហើយ ដែលការប្រកួតចម្រៀងកុមារលំដាប់ថ្នាក់អន្តរជាតិ The Voice Kids រដូវកាលទី ១ បានកន្លងផុតទៅ ដោយបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ងាកមកមើលសម្រស់អតីតបេក្ខនារី ៣ រូប ដែលជាកុមារតូចៗកាលពីមុនវិញ បច្ចុប្បន្នពួកគេបានធំពេញរូបពេញរាងចូលដល់វ័យក្រមុំហើយដែរ ឯសម្រស់វិញម្នាក់ៗគឺពិតជាស្អាតស្រស់សោភា ប្រែប្រួលខ្លាំងតាំងពីកម្ពស់ ស្បែកសម្បុរ និង មុខមាត់ផងដែរ។ ចង់ដឹងថា បច្ចុប្បន្នអតីតបេក្ខភាព ៣ រូបនោះ មានភាពខុសប្លែក ហើយជានរណាខ្លះ តស់! មកទស្សនាជាមួយ «ប្រជាប្រិយ» ដូចតទៅ ៖
១. កុមារី ឃុយ មុីហៀង
២. កុមារី អ៊ុក សុវណ្ណារី
៣. កុមារី ណូ ឈូសៀវហេង