ទោះឆ្ងាយប៉ុនណា Chompoo មិនខ្វល់ ឡើងយន្តហោះទៅការ Poo Praya ដល់អាមេរិក និង ពោលសម្តីប៉ុន្មានម៉ាត់យ៉ាងមានន័យ
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីរូបស្រស់ Poo Praya បានចូលរោងការយ៉ាងពេញមុខពេញមាត់ហើយជាមួយស្វាមីអ្នកជំនួញរូបសង្ហា បើទោះបីជាស្វាមីមានអាយុបងរហូតទៅដល់ ១២ ឆ្នាំក៏ដោយ តែអ្នកទាំងពីរមើលទៅពិតជាស័ក្តិសមគ្នាណាស់។
យ៉ាងណាមិញ សម្រាប់ថ្ងៃមង្គលការរបស់ Poo Praya ដែលរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក បើទោះបីជាមិនមានអ្នកសិល្បៈបានចូលរួមច្រើនក៏ដោយ តែមង្គលការរបស់នាងហាក់សាមញ្ញ និង មានក្តីសុខណាស់ ទាំងភ្ញៀវ ទាំងកូនកំលោះក្រមុំ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ថ្ងៃមង្គលការឆ្លងទ្វីបនេះ គេឃើញមានវត្តមានកំពូលតារាលំដាប់ជួរមុខ Chompoo Araya ចូលរួមផងដែរ។ ជាមួយគ្នានោះដែរ Chompoo Araya មិនត្រឹមលេចវត្តមានក្នុងថ្ងៃពិសេសមិត្តនោះទេ នាងថែមទាំងបង្ហោះសារបែបនេះថា ៖ «នាងបានរៀបការរួចហើយ ចូលរួមត្រេកអរផងណា»៕