តួឯកស្រី ចាំងគីម ល្បីក្នុងឆ្នាំ ២០០៣ នៅតែធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងនឹងសម្រស់មិនចេះចាស់
ថ្មីៗនេះ តារាសម្ដែងស្រីកូរ៉េជើងចាស់ Lee Young Ae កំពុងតែធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង ខណៈនាងបានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍របស់ Fred កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាមួយនឹងរូបសម្រស់ស្រស់ភ្លឺចែងចាំង ទាក់ទាញមិនគួរឱ្យជឿថានាងចូលវ័យ ៥២ ឆ្នាំហើយនៅតែមានមុខមាត់ក្មេងស្អាតដដែល។
ពិតណាស់ រូបសម្រស់របស់តួឯកស្រី ចាំងគីម ក្នុងរឿងភាគកូរ៉េដ៏ល្បី «វាសនានាង ចាំង គីម» ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០០៣ ដែលជារឿងភាគបុរាណកូរ៉េដ៏ល្បីល្បាញឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។
ពេលនោះហើយ តារាសម្ដែងស្រី Lee Young Ae ត្រូវបានទស្សនិកជនទូទាំងអាស៊ីបានស្គាល់ និង ទទួលស្គាល់ទាំងសមត្ថភាព និង សម្រស់ដ៏ស្រស់របស់នាង។
ថ្វីដ្បិតថាបច្ចុប្បន្ននេះ តារាស្រីរូបនេះមានវ័យរាងជ្រេហើយក៏ដោយ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់នាងនៅតែមើលឃើញថា នាងនៅតែរក្សាបានមុខមាត់ស្អាតមិនថមថយឡើយ ពោលគឺកាន់តែស្រស់ស្អាតខ្លាំងជាងពីមុនទៀត៕