Anne ប្រកាសនឹងចងដៃការ Mark និង Kim ក្នុងចំនួនមិនធម្មតា Kim ឮហើយទាញទូរស័ព្ទថតទុកភ្លាមៗ
តារាសម្ដែងដ៏ល្បីឈ្មោះប្រចាំប៉ុស្ដិ៍លេខ ៣ ថៃ Mark និង Kim បានរៀចំពិធីមង្គលការម្ដងរួចហើយនៅឯប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយមានការចូលរួមពីមិត្តស្និទ្ធស្នាល និង សាច់ញាតិជាច្រើនធ្វើជាសក្ខីភាពស្នេហ៍។
យ៉ាងណាមិញ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឆាប់ៗនេះ នឹងដល់ថ្ងៃមង្គលរបស់អ្នកទាំងពីរម្ដងទៀតហើយ ដែលលើកនេះនឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសថៃ ដោយនឹងមានមិត្តអ្នកសិល្បជាច្រើន ដែល Mark និង Kim បានអញ្ជើញមកចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួន។ ក្នុងនោះផងដែរ Mark និង Kim ក៏មិនភ្លេចអញ្ជើញ Anne Thongprasom ជារៀមច្បងចូលរួមដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងមកនេះ អ្នកទាំងពីរបានណាត់ជួបគ្នា ហើយ Anne បាននិយាយប្រាប់ Kim ថា ៖ «ចាំចងដៃថ្ងៃការឱ្យ ១ ០០០ ០០០ បាត (ប្រហែល ២៧៥០០ ដុល្លារ) កុំភ្លេចជួយប្រកាសពេលកម្មវិធីឱ្យផងណា»។ ចំណែកឯ Kim វិញឮបែបនេះប្រយញាប់ទាញទូរស័ព្ទយកមកថតតុកភ្លាមៗ ហើយក៏បាននិយាយទៅ Anne វិញថា ៖ «ជួយប្រកាសក្នុង IG ឱ្យហើយ ឱ្យពិភពលោកបានដឹង និយាយាហើយណា»៕