(វីដេអូ) ឱ្យហេតុហើយ! ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍ ទទួលបានរបស់សំខាន់មួយពីមង្គល ចំរើន សុភ័ក្រ្ត សង្ស័យជិតដល់វេន
គិតមកដល់ពេលនេះ រយៈពេលជាង ២ ឆ្នាំហើយ ដែលតារាចម្រៀងស្រី ម៉ង់ ចាន់កញ្ញា បានបើកចំហចំណងស្នេហ៍នឹងកំលោះក្រៅសិល្បៈម្នាក់យ៉ាងភ្ញាក់ផ្អើលកាលពីពាក់កណ្តាលឆ្នាំ ២០២១ កន្លងទៅនេះ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងមិនធម្មតាទេ។
ក្រោយពីបើកចំហចំណងស្នេហ៍នឹងអ្នកក្រៅសិល្បៈនេះ គេកត់សម្គាល់ឃើញពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍ទាំងពីរបានធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុងសិល្បៈមួយចំនួនចង់លើសជាតិស្ករ ព្រោះថានាងបានគូស្នេហ៍ដែលសង្ហា ពូកែថ្នមចចិត្ត និង ស្វីតខ្លាំង។
ដោយឡែក ថ្មីៗនេះ តារាចម្រៀង ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍រូបសង្ហា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស ខណៈអ្នកទាំងពីរបណ្ដើរគ្នាចូលរួមកម្មវិធីមង្គលការមិត្តសម្លាញ់ ចំរើន សុភ័ក្ត្រ ដែលទទួលបានបាច់ផ្កាពីកូនក្រមុំកំលោះ ជារឿងដ៏សិរីមង្គលដែលអ្នកទាំងពីរអាចនឹងមានដំណឹងល្អចូលរោងជ័យឆាប់ៗផងដែរ៕