ទុក្ខជាន់ទុក្ខ! លោក មាស រិទ្ធី កំពុងកាន់ទុក្ខសពម្ដាយមីង ស្រាប់តែប្រពន្ធ ត្រូវបញ្ជូនចូលពេទ្យសង្រ្គោះបន្ទាន់ទៀត
ជីវិតមនុស្សសុខទុក្ខដើរទន្ទឹមគ្នា ជាក់ស្ដែងនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ពិធីករដ៏ល្បី លោក មាស រិទ្ធី បានបង្ហោះពីស្ថានភាពគ្រួសាររបស់លោកពេលនេះ កំពុងជួបទុក្ខផ្ទួនៗ ហើយលោកក៏មិនដឹងត្រូវទៅខាងណាចោលខាងណា។
តាមការបង្ហោះរបស់លោក មាស រិទ្ធី បានឱ្យដឹងថា ម្ដាយមីងរបស់លោកបានទទួលមរណភាពភ្លាមៗនៅថ្ងៃទី ៧ ខែវិច្ឆិកា ម្សិលមិញនេះ ហើយក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ស្រាប់តែព្រឹកថ្ងៃទី ៩ វិច្ឆិកា នេះ ប្រពន្ធរបស់លោកក៏មានអាការៈចុកពោះខ្លាំង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទៀត។
លោក មាស រិទ្ធី បានបង្ហាញពីរូបភាព និង វីដេអូរបស់ប្រពន្ធ ព្រមជាមួយ Caption ត្អូញពីជីវិតថា ៖ «ពិតជាទុក្ខជាន់លើទុក្ខមែន យប់មិញម្តាយមីងស្លាប់ជំហរ នៅយើងចាត់ចែងបុណ្យ ស្រាប់តែព្រឹកមិញប្រពន្ធចុកពោះខ្លាំងយកមកពេទ្យជោរៃបន្ទាន់ពិនិត្យឃើញគ្រោះក្នុងកម្រងនោម ឥលូវពេទ្យឱ្យដេកទៀត…ទៅឯណាមកឯណីទេ.. ឱជីវីត..»៕