ស្រស់ស្អាតគ្មានទាស់! កូន អាន តែងជានារីរបាំបុរាណ ថតលើប្រាង្គប្រាសាទខ្មែរ ដើម្បីថែមរតកវប្បធម៌ដូនតា
កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ គេឃើញមានសិល្បករខ្មែរជាច្រើន បាននាំគ្នាតែងខ្លួនជាអ្នករបាំបុរាណ ដើម្បីអបអរការដាក់បញ្ចូលរបាំព្រះរាជទ្រព្យខ្មែរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផ្នែកវប្បធម៌អរូបីនៃមនុស្សជាតិលើកទី ២០។
ដោយឡែក ងាកទៅមើលតារាសម្ដែងស្រី សុគា គីមលាង ដែលមានឈ្មោះហៅក្រៅថា កូន អាន បានតុបតែងខ្លួនជានាដកាក្នុងព្រះបរមរាជវាំងកាលពី ១០០ ឆ្នាំមុន ដោយបានថតឡើងក្នុងប្រាង្គប្រាសាទខ្មែរនាខេត្តសៀមរាប ដែលធ្វើឱ្យមហាជនឃើញហើយព្រឺសម្បុរ ព្រោះថាការតុបតែងរបស់តារាស្រីរូបនេះ គឺស្រស់ស្អាតខ្លាំងស្ទើរតែរកពាក្យមកនិយាយពុំបាន។
អ្វីដែលសំខាន់ ការតុបតែងជានាដកាតាមទម្រង់សិល្បៈរបាំ ១០០ ឆ្នាំនេះ បានបង្ហាញឱ្យឃើញពីស្មារតីចូលរួមលើកស្ទួយវប្បធម៌ខ្មែររបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែរក្សា។ ក្នុងនោះ បើងាកទៅមើលមហាជនវិញ ផ្ទុះការសរសើរមិនដាច់ពីមាត់ចំពោះកញ្ញា កូន អាន ដែលបានតុបតែងជានាដកាបែបនេះ៕