ក្តៅគគុក! អតីតមេធំ YG ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ ខែ ចោទប្រកាន់ពីបទគំរាមកំហែង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AllKpop នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរាយការណ៍ឱ្យដឹងថា លោក Yang Hyun Suk ដែលជាអតីតនាយកប្រតិបត្តិរបស់ផលិតកម្ម YG Entertainment ត្រូវបានជាប់ចោទពីបទគំរាមកំហែង ហើយជាលទ្ធផល តុលាការបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៦ ខែ រួមទាំងព្យួរទោស ១ ឆ្នាំនៅក្រៅមន្ទីរឃុំឃាំង។
យ៉ាងណាមិញ បើតាមការឱ្យដឹងបន្ថែម អតីតនាយកប្រតិបត្តិរបស់ YG រូបនេះ បានទទួលការកាត់ទោសជាប់ក្នុងពន្ធនាគាររយៈពេល ៤ ខែមកហើយ។
គួររំឭកផងដែរថា លោក Yang Hyun Suk បានរងការចោទប្រកាន់តាំងពីខែសីហា ឆ្នាំ ២០១៦ មកម្ល៉េះ ក្រោយពីលោកត្រូវបានគេស៊ើបអង្កេតពីបទគំរាមកំហែង និង បង្ខិតបង្ខំអ្នកផ្តល់ព័ត៌មានជាសាធារណៈ ជុំវិញការពាក់ព័ន្ធនឹងរឿងអាស្រូវទិញ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់ B.I អតីតសមាជិក iKON ដែលជាតារាក្រោមការគ្រប់គ្រងរបស់ YG៕