ចំណងស្នេហ៍បានបញ្ចប់ក៏ពិតមែន តែ Grand នៅតែលេចមុខធ្វើបែបនេះចំពោះសង្សារចាស់
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រី Grand និង កំលោះសង្ហា Denkhun ថា អ្នកទាំងពីរធ្លាប់ជាគូស្នេហ៍ផ្អែមល្ហែមជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ តែគួរឱ្យស្តាយ ចំណងស្នេហ៍មានបញ្ហា ទើបអ្នកទាំងពីរមិនអាចបន្តទៅមុខជាមួយគ្នាបាន រហូតសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន ធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង។
បន្ទាប់ពីផ្លូវស្នេហ៍បានដើរដល់ទីបញ្ចប់មួយរយៈធំមក ពេលនេះឃើញថា អតីតគូស្នេហ៍មួយគូនេះ បានត្រឡប់មកមានស្នាមញញឹមដូចមុនវិញហើយ ពិសេស អ្នកទាំងពីរក៏មិនបានគុំគួន ឬស្អប់គ្នាដែរ ពោលគឺ នៅរាប់អានគ្នាជាមិត្តធម្មតា។
តួយ៉ាង ថ្មីៗនេះ គ្រាន់តែរឿងថ្មីរបស់ Denkhun ចេញភ្លាម មានការគាំទ្រសរសើរពីសមត្ថភាពរបស់តារាប្រុសរូបនេះព្រាត។ ជាក់ស្តែង សូម្បីតែ Grand ដែលជាអតីតគូស្នេហ៍ក៏បានចូលទៅខមមិនលើកទឹកចិត្តដែរថា ៖ «ពិតជាពូកែណាស់ សម្តែងល្អទៅៗ ហើយមានការតាំងចិត្តខ្ពស់ណាស់ Denkhun ពិតជាចូលចិត្តអាជីពជាអ្នកសម្តែងណាស់ ដូច្នេះខ្ញុំសូមផ្ញើអ្នកទាំងអស់គ្នាជួយលើកកម្លាំងចិត្ត Denkhun ផងណា»៕